photo promote.jpg

បុណ្យចូលឆ្នាំខ្មែរ


.ខ្ញុំសូមចារចែងអក្ខរា                          ប្រាប់ខេមរាទាំងប្រុសស្រី
នៃពិធីបុណ្យចូលឆ្នាំថ្មី                          ខ្មែរតែងឃ្មាតខ្មីប្រារព្ធណា។
.តាមរឿងកបិលមហាព្រហ្ម               បានរៀបផ្សំផ្គុំនូវប្រស្នា
ដណ្តឹងសួរធម្មបាលកុមារ                     នឹងកាត់សិរិសាអ្នកណាចាញ់។
.ថ្លែងសេចក្តីប្រស្នាបីខ                      ព្រឹកថ្ងៃបវរល្ងាចសំលាញ់
សិរីសួស្តីកុំកំណាញ់                             ឆ្លើយប្រាប់មកអញកុំយឺតការ។
.ធម្មបាលឆ្លាតវៃស្តាប់បក្សី                 អាចដោះសេចក្តីព្រហ្មកាត់ក្បាល
ទ្រង់ផ្តាំបុត្រីថ្លៃវិសាល                          ឲ្យនាំយកក្បាលដាក់លើភ្នំ។
.រៀងរាល់ពេលបុណ្យចូលឆ្នាំថ្មី          ដង្ហែរណាស្រីបានបីជុំ
រួចចរយាត្រារួមជុំនុំ                              ចាកឋានសុខុមតាមវេលា។
.អាទិត្យទុង្សាចន្ទអស្ចារ្យ                    គោរគៈណាអស់ប្រជា
រាក្យសាត្រូវថ្ងៃអង្គារ                             ពុធមិនរុញរាមណ្ឌាធីតា។
.ព្រហស្បត្តិ៍កិរិណីប្រុសស្រី              ដឹងច្បាស់ឥតបើគ្រប់អាត្មា
ថ្ងៃសុក្រត្រូវនាងកិមិរា                          ថ្ងៃសៅរ៍នោះណាសែនសិរី។
.មហោទរាបុត្រចុងក្រោយ                 មិនដែលឲ្យធ្លោយតាមសេចក្តី
ខ្មែររៀបរណ្តាប់គ្មានខ្វះអ្វី                     ធូបទៀនបាយសីបារីស្លា។
.ផ្លែឈើនំលាជផ្កាលំអរ                     ទីស្ថានបវររៀបកាយា
អុជធូបបួសសួងទេវតា                         ទុក្ខគ្រប់ប្រការជៀសចាកឋាន។
១០.ចូលឆ្នាំបីយប់ហើយបីថ្ងៃ                ប្រជាថ្លាថ្លៃដឹងគ្រប់ប្រាណ
ថ្ងៃទីមួយមហាសង្ក្រាន្ត                         ខ្មែរគ្រប់សន្តានតែងរិះរេ។
១១.រៀបយកចង្ហាន់ទៅឯវត្ត                 ខ្មែរចងចាំស្ទាត់ឥតភ្លេចទេ
រៀបពូនភ្នំខ្សាច់ឥតរួញរេ                      ទាំងយើងទាំងគេគ្រប់ៗគ្នា។
១២.ថ្ងៃទីពីរហៅវ័នបត                         ខ្មែរបានកំណត់ណាពុំងារ
ជូនសំពត់អាវគ្រប់គ្នា                            លុយកាក់ម្នីម្នាអ្នកមានគុណ។
១៣.មានម្ហូបចំណីនំទៀតផង               ហើយមិនកន្លងក្រក្រីជន
ថ្ងៃទីបីឡើងស័កគាប់គន់                      សូមសង្ឃនិមន្តឆ្លងភ្នំខ្សាច់។
១៤.ថែមទាំងស្រង់ព្រះថ្លៃឆ្លងឆ្នាំ           ខ្មែរធ្វើប្រចាំតាមបូរបាច់
ល្បែងប្រជាប្រិយមិនបណ្តាច់               មិនដែលការកាច់តាមប្រពៃ។
១៥.សូមញាតិប្រុសស្រីជួយចាំណា      ខុសត្រូវម្តេចម្តាសូមជួយលៃ
សង្ឃឹមលើមិត្តជួយកែច្នៃ                      ខ្ញុំវិញលើកដៃឆ្លើយថាលា។

ដោយស៊ុត ស៊ីណេត