photo promote.jpg

ផ្ទះខ្មោច



          មានប្តីប្រពន្ធពីរនាក់ជាអ្នកមានជីវភាពធូធារ តែងប្រើជីវិតរបស់គាត់ក្នុងការធ្វើដំណើរ កំសាន្តគ្រប់ទីកន្លែងដោយគាត់ទាំងពីរពុំដែលមានការរកាំរកុះគ្នាឡើយ។ ថ្ងៃមួយគាត់បាន បបួលគ្នាទៅស្រុកកំណើត។
-អូនយើងគួរទៅលេងស្រុកកំណើតបានពីរបីថ្ងៃ ព្រោះបងនឹកពុកម៉ែនៅឯស្រុកណាស់...អូន យល់យ៉ាងម៉េចដែរ?
-មែនហើយបងយើងខានទៅលេងស្រុកយូរហើយ អញ្ចឹងយើងគិតទៅស្អែកតែម្តងល្អទេបង...
-មានអី..រៀបចំរបស់របរឲ្យរួចតែម្តងទៅ...
-ចាស!...
          យប់នេះអ្នកម៉ាលីដូចជារសាប់រសល់គេងមិនលក់សោះ លុះជិតភ្លឺទើបលក់មួយស្របក់ ហើយយល់សប្តិឃើញស្រីក្រមុំកំពុងអង្គុយរង់ចាំពួកគាត់នៅឯស្រុក ហើយនាំពួកគាត់ចូល លេងផ្ទះជាប្រភេទផ្ទះបុរាណ ដែលលំអរគួរឲ្យចង់រស់នៅ។ តែក្រោយមកប្តីគាត់បានដាស់ គាត់ឲ្យភ្ញាក់ដឹងខ្លួន គាត់ធ្វើមុខដូចជាមិនអស់អាល័យពីសុបិនសោះ ប្តីគាត់ងឿងឆ្ងល់រួចសួរៈ
-នែអូន! មានរឿងអីយើងល្មមចេញដំណើរហើយណា!
-គ្មានរឿងអីទេ! អូនភ្លេចឲ្យឈឹង...!
-តោះរៀបចំខ្លួនទៅ
-ចា...ចាំមួភ្លេត...
          ម៉ោង៧ពួកគាត់ក៏ចេញដំណើរតាមផ្លូវដោយមានសភាពអ៊ូអរ នៅតាមដងផ្លូវភ្នំពេញ លុះចេញផុតជាយក្រុងចាប់ផ្តើមមានផ្ទះមួយៗ។ ប្តីប្រពន្ធជជែកគ្នាយ៉ាងក្អាកក្អាយ ដោយគ្មាន ទុក្ខព្រួយ គាត់ធ្វើដំណើរទៅដល់ស្រុកទាំងយប់ ហើយក្រលេកឃើញផ្ទះមួយមានភ្លើងចង្កៀង ភ្លឹមៗ ទាំងពីនាក់ក៏សម្រេចចិត្តចូលទៅសួរៈ
-មានអ្នកណានៅផ្ទះទេ? ពួកគាត់ស្រែកពីរបីដងទើបមានសំលេងតប
-អ្នកមានការអ្វី? ចូលមក!
-ចា..លោកយាយ! ពួកខ្ញុំមកពីទីក្រុងមកលេងផ្ទះឪពុកម្តាយខ្ញុំ តែខានមកយូរក៏វង្វេងផ្លូវ ពួកខ្ញុំ ចង់សុំស្នាក់អាស្រ័យមួយយប់ បានទេលោកយាយ?
-រីករាយណាស់...ព្រោះយាយនៅតែម្នាក់ឯង មិនអីទេ..
-អរគុណយាយ...!
          យប់នេះស្ងាត់ជ្រងុំ ផ្ទះមួយនេះដូចជានៅដាច់ស្រយាលពីគេ លុះយប់ជ្រៅបន្តិច លឺសូរ សម្លេងឆ្កែលូល្វើយៗ អ្នកទាំងពីរដេកមិនលក់សោះ។ អ្នកស្រីម៉ាលីលឺសូរសំលេងនៅក្បែរផ្ទះ ដូចជាឈ្លោះគ្នាខ្លាំងណាស់ មានមនុស្សស្រីអង្វរកុំឲ្យប្តីវាយដំ តែនៅតែវាយផូងៗ ទ្រាំមិនបាន នាងកេះប្តីហើយនិយាយៈ
-នែបង! ក្រោកទៅមើលជួយគ្នាបន្តិចទៅ គួរឲ្យអាណិតណាស់
-អាណិតអី!
-បងមិនលឺគ្នាស្រែកឲ្យជួយទេអី
-អត់លឺអីផង...
          អ្នកស្រិម៉ាលី មិនអស់ចិត្តក៏សម្រេចចិត្តដើរទៅមើល តែគ្មានឃើញអ្វីទាំងអស់ លុះនាង ងាកមកវិញស្រាប់តែយាយចាស់ឈរឆ្កឹងពីក្រោយ នាងភ័យស្រែកស្ទើលួសព្រលឹង លោក សំណាងរត់មកមើល
-មានរឿងអី!
-គឺលោកយាយមកស្ងាត់ៗ ខ្ញុំភ័យស្ទើរស្លាប់ទៅហើយ
-យាយលឺសំលេងបើកទ្វារទើបមកមើល
-បានហើយៗ ទៅគេងទៅ
          ម្តងនេះលោកសំណាងលឺស្រីយំម្តង គាត់ឆ្លុះពិលតាមបង្អួចស្រាប់តែឃើញស្រីអង្គុយ បែរខ្នងដាក់គាត់​ហើយយំខ្សឹកខ្សួលតែម្នាក់ឯង គាត់សម្រេចចិត្តចុះមកក្រោមហើយដើរទៅ ជិតរួចសួរ
-នែនាង មានរឿងអីបានជាអង្គុយយំទីនេះ យប់ជ្រៅហើយ
-ខ្ញុំត្រូវប្តីដេញ ចេញពីផ្ទះ ខ្ញុំមានកន្លែងទៅទេពូ
-ហេតុអីក៏គេដេញចេញពីផ្ទះ
-គាត់ប្រច័ណ្ឌខ្ញុំ
-បានហើយចាំខ្ញុំជួយ...សុំលោកយាយឲ្យនាងគេងទីនេះមួយយប់
-អគុណពូ
          ភ្លាមនោះនាងស្រាប់តែងាកមកចំ ស្រាប់តែក្បាលនាងដាច់ពីខ្លួនហើយ...លោក សំណាងរត់ឡើងទៅលើផ្ទះសឹងមិនទាន់ផង ឯនាងនោះយំហើយបក់ដៃស្រែកឲ្យគេជួយរួច ក៏បាត់ខ្លួនភ្លាម។ និយាយពីលោកសំណាងខ្លួនញ័រតតាត់ និយាយមិនចេញសោះទោះបីអ្នក ស្រីម៉ាលីសួរដេញដោលក៏មិនឆ្លើយ ទាំងពីរនាក់គេងមិនលក់ទល់ភ្លឺ។ លុះព្រឹកឡើងក៏ប្រញាប់ រៀបចំរបស់របរចេញដំណើរ តែបាត់ស្រមោលលោកយាយ មិនដឹងទៅណា ក្រលេកមើលទៅ ក្នុងផ្ទះពោរពេញទៅដោយសំបុកពីងពាង គ្មានសណ្តាប់ធ្នាប់ខុសស្រលះពីយប់មិញ​ ដែល មានគ្រប់បែបយ៉ាងតាំងនៅលើតុ គ្រែ ពួកគាត់ក៏ប្រញាប់ចេញភ្លាមមកក្រៅផ្ទះ ជាកន្លែងដែល គាត់ជួបខ្មោចពីយប់មិញនោះ ក៏ឃើញផ្នូរខ្មោចបីតំរៀបគ្នា ធ្វើឲ្យចាប់ភ្លឹករឹតតែខ្លាំង។ ពេលធ្វើ ដំណើរតាមផ្លូវគាត់បាននាំគ្នារកផ្ទះរបស់ឪពុកម្តាយគាត់ លុះទៅរកឃើញអ្នកទាំងពីក៏សំដែង ក្តីនឹករលឹកចំពោះឪពុកម្តាយហើយ ក៏មិនភ្លេចរៀបរាប់ពីដំណើររឿងហេតុការណ៍ដែលខ្លួន បានជួបប្រទះពីយប់មិញដែរ គ្រាន់តែនិយាយភ្លាមក្រុមគ្រួសារគាត់ដឹងភ្លាមថា ប្រាកដជាផ្ទះ ដែលមានរឿងហេតុដ៏អកុសលកាលពីប្រាំខែមុននោះមិនខាន គាត់ក៏ប្រាប់សំណាងថាៈ
-ឯងសំណាងហើយ ដែលមិនមានគ្រោះថ្នាក់ដល់ជីវិត ព្រោះខ្មោចនោះវាលងសាហាវណាស់
-ហេតុអីបានជាមានរឿងចម្លែកបែបនេះម៉ែ?
-រឿងនេះគឺកើតមានឡើងប្រាំខែមកហើយដោយភ្លើងប្រច័ណ្ឌ តាមពិតគ្រួសារនេះមកពីស្រុក ឆ្ងាយដើម្បីរស់ឲ្យមានសេចក្តីសុខ គេចពីការបំបែកបំបាក់របស់ម្តាយ ដោយនាំយកជីដូនមក ជាមួយផង តែថ្ងៃមួយដោយមានការយល់ច្រលំធ្វើឲ្យបុរសជាប្តីខឹងប្រពន្ធយ៉ាងខ្លាំង មានការ វាយដំច្រំធាក់យ៉ាងដំណំ ទោះបីនាងខំអង្វរកនឹងពន្យល់ក៏ប្តីនាងមិនស្តាប់ ភ្លាមនោះគេដាច់ ចិត្តយក់កាំបិតកាត់កប្រពន្ធខ្លួនមួយរំពេច តែគេមិនរត់ទៅណាទេ ខ្លួនគេផ្ទាល់ក៏ចាក់សំលាប់ ខ្លួនតាមក្រោយ។ ជួនជាយប់នោះលោកយាយទៅបុណ្យផ្ទះអ្នកភូមិ ពេលលោកយាយមក ដល់ផ្ទះឃើញសភាពបែបនេះក៏សន្លប់បាត់ស្មារតីទៅ ហើយធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។
-ចុះអ្នកស្រុកមិនជួយខ្លះទេអីម៉ែ...?
-ហេតុការណ៍នេះកើតឡើងពេលយប់ មានតែក្មេងម្នាក់គត់បានឃើញ ម្យ៉ាងឯងឃើញស្រាប់ ហើយ ផ្ទះនោះនៅដាច់ពីគេឯង គ្មាននរណារបានដឹងឡើយ។ អ្នកដែលឆ្លងកាត់តែងតែឃើញ ហេតុការណ៍ប្លែកៗរហូត
-ពុកម៉ែ កូនចង់ធ្វើបុណ្យឧទ្ទិសកុសលដល់ពួកគាត់ ដើម្បីឲ្យព្រលឹងពួកគាត់បានស្ងប់
-អើ! ល្អដែរចាំម៉ែ ជួយប្រាប់អ្នកស្រុកឲ្យបានដឹងគ្រាន់បានជាកម្លាំង
          ក្រោយពីធ្វើបុណ្យរួចសភាពលងបន្លាចក៏លែងមានតទៅទៀត ហើយអ្នកស្រុកក៏បាន ស្ងប់ចិត្តលែងខ្លាចដូចមុន ហើយប្តីប្រពន្ធលោកសំណាងបានទៅលេងជាមួយឪពុកម្តាយ យ៉ាងយូរ ហើយសំរេចថា ផ្អាកក្នុងការដើរលេងដើម្បីមកបម្រើលោកអ្នកមានគុណវិញម្តង៕

ដោយស៊ីម ស្រីមុំ