photo promote.jpg

បណ្ដាំ​តា​មាស

អត្ថបទ​តាម​អក្ខរាវិរុទ្ធ​​នៅ​ចុង​សតវត្ស​ទី​១៩ និង​ដើម​សតវត្ស​ទី​២០

៙ ​នាម​ខ្ញុំ​ឈ្មោះ​មាស ជា​ចាស់​ព្រិឍាចារីយ៍​អាយូស្ម៍​ជាង ៨០​ឆ្នាំ​ប៉្លា្យ កើត​ក្នុង​ឆ្នាំ​ជូត​សំរិទ្ធី​ស័ក្ស ចុល​ស័ករាជ​១១៩០ បើ​គិត​ជា​ស័ករាជ​បារាំង ត្រូវ​ថែម​ឡេក​១​ទៀត ទើព្វ​ត្រូវ​នឹង​ឆ្នាំ​១៨២៨ តែង​ជា​ពាក្យ​បណ្ឌាំម​នេះ​ទុក​ឲ្យ​កូន​ចៅ​នៅ​ឯ​ក្រោ្យ​ចូល​ចាំ​គ្រប់​គ្នា នី្យាយ​ប្រាប់​គ្នា​ត៍​ៗ​ទៅ
កាល ​ដើម​ឡើយ​អាពុក​ខ្ញុំ​ធ្វើ​ជា​បាឡាត់​ខែត្រ​លង្វែក ជា​ខែត្រ​ដែរ​កាល៉្នោះ​ជីតា​ខ្ញុំ​ធ្វើ​ចៅ​ហ្វា្យ​ស្រុក នោះ​ខ្ញុំ​ទាន់​ជីតា​ខ្ញុំ គាត់​ច្បាំង​និង​យួន កាល​រាជ​ហ្លួង​អង្គ​ម៉ី ហើ្យ​គាត់​បាត់​បង់​ក្នុង​ទាព់ ត៍​មក​ទៀត​អាពុក​ខ្ញុំ គាត់​នាំ​កង​ទាព់​ទៅ​ដេញ​យួន​ៗ​ក៏​បាក់​រត់​ខ្ចាត់ខ្ចាយ​ទៅ​គ្រប់​ទិស ឯ​ខ្លួន​គាត់​ក៏​បាត់​មិន​ដឹង​ជា​ទៅ​ឯ​ណា មិន​ឃើញ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ជីដូន​ខ្ញុំ​គាត់​បាត់​បង់​ជាង​១១​ឆ្នាំ ១២​ឆ្នាំ មុន​ជីតា​ខ្ញុំ នៅ​កន្ឌាល​ផ្លូវ​ដែរ​ទៅ​ពី​បាត់ដំបង​ទៅ​បាងកក ដ្បិត​កាល៉្នោះ​ពួក​កង​ទាព់​សៀម​គៀរ​គាត់​នាំម​ទៅ​ជា​ឈ្លើ្យ ឯ​ម្ឌា្យ​ខ្ញុំ​គាត់​បាត់​បង់​ នៅ​វេលា​ដែរ​យួន​លើក​មក​លុក​ប៉្លន់​បន្ទាយ​លង្វែក បង​ប្អូន​ប្រុស​ខ្ញុំ​៣​នាក់ អនិច្ចក័ម្ម​ក្នុង​ទី​ចម្បាំង កាល៉្នោះ​ទៅ​ច្បាំង​ជាមួយ​និង​មា​គាត់​២​នាក់ ហើ្យ​និង​បង​ប្អូន​ជីដូនមួយ​ច្រើន​នាក់ ដែរ​នាំម​ពួក​កង​ទាព់​ស្រុះ​ចិត្រ​គ្នា​ទៅ​ច្បាំង ឯ​ខ្លួន​ខ្ញុំ​ចូល​ច្បាំង​និង​គេ្យ​បាន​៣​ឆ្នាំ ដ៏រ៉ាប​ទាល់​តែ​ស្រុក​សានត្រាន ហើ្យ​ហ្លួង​អង្គ​ឌួង​ចុះ​សន្យ៉ា​ធ្វើ​ជា​ស្ពាន​មេត្រី​និង​សៀម​និង​យួន
នៅ ​វេលា​នោះ​ខ្ញុំ​ក៏​ធំម​មាន​អាយូស្ម៍​ក្រែល ល្មម​ឃើញ​ស្គាល់​ចាំម​ការ​គ្រប់​ជុំពូក​បាន ហើ្យ​បាន​យល់​ឮ​ច្បាស់​ដែរ​ពួក​តា​ម៉ឺន​ៗ​គេ្យ​នី្យាយ​គ្នា​នៅ​ប្រប​ខ្ញុំ​ៗ ​ចាំម​បាន​ទាំង​អស់
ស្រុក ​កាល៉្នោះ​បាក់​បែក​ក្ររ​ទាល់​ក្នុង​មួយ​ភូម​ៗ​ រក​ប្រាក់​មួយ​រៀល​គ្មាន រត់​ចោល​ស្រែ​ចំការ​ច្បា​ដំណាំម​ខាន​ដាំម​ផ្ជួរ​រាស់​ស្ទូង​ព្រស់​សាប ព្រោះ​ខ្លាច​ក្រែង​យួន​សៀម វា​មក​កុំហែង​ច្រូត​យក​ស្រូវ​ក្នុង​ស្រែ ដើម​ដូង​ដើម​ស្លា និង​ដើម​ឈើ​ស៊ី​ផ្លែ​ទាំង​បុន៉្នាន កាប់​ចោល​អស់​ជាង​ពាក់​កន្ឌាល់ ហើ្យ​ក្នុង​ភូម​ដែល​ជីតា ដែល​អាពុក​ខ្ញុំ​គាត់​ធ្លាប់​ឃើញ​ស្គាល់ ពី​ដើម​មាន​ផ្ទះ​១៥០ នោះ​ឃើញ​នៅ​តែ​ផ្ទះ​៦០ ផ្ទះ​៥០ ផ្ទះ​២៥​វីញ ឯ​រាស្ឋ៍​ចំណុះ​ស្រុក ក៏​តិច​ជាង​ពី​ដើម ពួក​សមណះ​ជី​ព្រាហ្ម​ក៏​កើត​ទុក្ខ​វេទនា ព្រោះ​វា​លុក​ប៉្លន់​ព្រះ​វីហារ​រ៉ាម ជន្ជូន​យក​ព្រះ​ពុទ្ធ​រូប​ណា​ដែរ​ជា​មាស​ ជា​ប្រាក់​ ជា​សំរីទ្ធិ៍ ហើ្យ​វា​ដុត​ព្រះ​វីហារ​វត្ស៍​អារ៉ាម​ជា​ច្រើន​អន្លើហ៍ វត្ស៍​ណា​ដែរ​នៅ​សល់​នោះ​រក​ដំបូល​គ្មាន ដំបូល​នោះ​ស្រុក​បាក់ ធ្លាក់​ទៅ​គ្រប​លើ​អាស្នះ​ព្រះ រក​ន៍ណា​និង​មាន​ចិត្រ​គិត​ជួស​ជុល​គ្មាន ព្រោះ​រវ៍ល់​តែ​និង​ច្បាំង​រាំង​ជល់​រៀង​មក​ជាប់​៥០​ឆ្នាំ ស្រុក​ភូម​បាក់​បែក រត់​ចោល​ស្ងាត់​សូន​ឈិង មុក្ខ​គួរ​ឲ្យ​ស្រង៉ែះស្រង៉ោច​ខ្លោច​ផ្សា​ណាស់ ណា​វេទនា​និង​ស្រី ដែល​មាន​កូន​តូច​ៗ អង្គុយ​ឲប​ក្បាល​ជង្គង់ មុក្ខ​ច្រមិស់​មើល​តែ​មុក្ខ​កូន​ភ្លឹះ​ៗ
លុះ ​បាន​ស្រុក​សានត្រាន បាន​ចុះ​សន្យ៉ា​ជា​ស្ពាន​មេត្រី​នោះ​ហ្លួង​អង្គ​ឌួង បាន​ស្វោ្យរាជ​ជា​ស្ឌេច់​ហើ្យ នោះ​រាស្ឋ៍​រាល់​គ្នា​ក្រាន់​មាន​ចិត្រ​សង្ឃិម ហើ្យ​គេ្យ​នី្យាយ​សរសើរ​ថា​ស្ឌេច់​ល្អរ​ទ្រង់​ធម៌្ម ព្រះ​ទ្យៃ​សប្បរស់​ជ្រះ​ថ្លា​ដិង​អធ្យោកអធ្យាស្រៃ្យ បុន្តែ​ស្រុក​យើង​កាល៉្នោះ​ខ្សទ់​ណាស់ អស់​អាណា​ប្រជានុរាស្ឋ៍​លំបាក​ក្រៃ​ពេកពន់​ប្រម៉ាណ ចែះ​តែ​នៅ​ទ្រាំម​ចាំម​សៀម​ពុំ​បាន​ធ្វើ​ការ​រក​ស៊ី​អ្វី្យ​សោះ
ឯ ​ខ្លួន​ខ្ញុំ​កាល៉្នោះ​ក៏​ក្ររ​ណាស់ ហើ្យ​គ្មាន​ញាតិ៍​ផៅ​សាច់​សន្ឌាន​ព្រៀងលាន​សោះ ឯ​ចំណែះ​វិជ្ជាការ​ក៏​ឱន​ថយ ស្គាល់​តែ​សេច់ក្ឌី​ទុក្ខ​សោក​វេទនា ក៏​មាន​ចិត្រ​កាត់​ដំឡា​សទ្ធា​ចង់​បួស​ ស្រេច់​ហើ្យ​ក៏​ចូល​ឧបសម្បទ​ក្នុង​សំណាក់​ព្រះពុទ្ធ​សាស្នា​នៅ​ក្នុង​អារ៉ាម ​១​ក្នុង​ក្រុង​ឪដុង​មាន​ជ្យៃ ដើម្បី​និង​បាន​មគ្គផល​ទៅ​ជាតិ៍​ក្រោយ​កុំ​ឲ្យ​អ​កុសល់​ដូច​ជាតិ៍នេះ​ហើ្យ​ និង​បាន​រៀន​សូត្រ​ធម៌្ម​អាត៌្ថ​ស័ត្រា​បាឡី​ផង រួច​ចុះ​ថែម​ទាំង​អកុសល់ ឯ​ក្នុង​វត្ស៍​សោត​ក៏​រក​វៀន​ធម៌្មអាត៌្ថ​ស័ត្រា​បាឡី​គ្មាន ភ្លើង​ឆែះ​ខូច​អន្តរ៉ា្យ​ខ្លាះ សៀម​វា​លួច​យក​ខ្លាះ យួន​វា​បំផ្លាញ​ខូច​ខ្លាះ ឯ​ក្នុង​វត្ស៍​ប្រាង្គ​ដែរ​ខ្ញុំ​បួស​ភិក្ខុ​នោះ​សោត ក៏​មាន​នៅសល់​តែ​លោក​សង្ឃ​ល្ងង់​ខ្លៅ ពុំ​មាន​គិត​រក​ស័ត្រាវិន័យ និង​ក័ម្ពីរ​ព្រះ​អភិធម្ម​ព្រះ​ត្រៃ​បិដក់​ឡើយ
ឯ ​កើត​ច្បាំង​ក្នុង​ស្រុក​ខ្មែរ ហើ្យ​ចុះ​សន្យ៉ា​ធ្វើ​ស្ពាន​មេត្រី​រួច​ហើ្យ​នោះ​ពួក​មហា​ស័ត្រូវ​យើង​ទាំង​ សង្ខាង គឺ​ស្ឌេច់​សៀម​ហើ្យ​និង​ស្ឌេច់​យួន វា​នៅ​តែ​កួន​យក​ដី្យ​យើង​ទៀត ឯ​ស្ឌេច់​សៀម​យក​ខែត្រ​ចំណែក​ខាង​ជើង គឺ​ស្រុក​សៀមរាប​មាន​នគរ​ធំមក្រុង​ស្រុក​ខ្មែរ​យើង ហើ្យ​ស្រុក​បាត់ដំបង ម្លូវព្រៃ ទន្លេរ៍ពៅ ហើ្យ​និង​ខែត្រ​យើង​ខ្មែរ​ទាំង​បុន្ម៉ាន ដែរ​នៅ​មាត់​ស្រម៉ុទ ខាង​ទីស​បាស្ចិម ឯ​ស្ឌេច់​យួន​យក​ដី្យ​ដែន​ស្រុក​ខ្មែរ​ទាំង​បុន្ម៉ាន​នៅ​ខាង​ត្បូង​គឺ ព្រៃនគរ​កូសាំងស៊ីន​សព្វ់​ថ្ងៃ​នេះ រ៍ហូត​ទៅ​ដល់​ទល់​និង​ព្រែក​ជីក​ខែត្រ​ពាម​ខាង​ឯឡិច ខាងឯ​កើត​យក​រ៍ហូត​ទៅ ទន្ទិម​និង​ក្រុង​ភ្នំមពេញ ។ ឯ​ស្ឌេច់​ម្ចាស់​ផែន្ដី​យើង​លោក​កើត​ទុក្ខ​ព្រួយ​ព្រះទ្យៃ​ដូច​រាស្ឋ៍​ដែរ ព្រោះ​ទ្រង់​ឈ្វេង​យល់​ថា​សៀម​ហើ្យ​និង​យួន​វា​គិត​យក​ស្រុក​ខ្មែរ​បន្ចូល​ ក្នុង​ស្រុក​វា​រាល់​គ្នា បុន្តែ​វា​បន្ចូល​មិន្ទាន់​បាន​ព្រោះ​វាស័ត្រូវ​និង​គ្នា ហើ្យ​ចែក​គ្នា​មិន​កើត ដ្បិទ​វា​ចង់​បាន​តែ​ទាំង​អស់​រាល់​ខ្លួន ។ ម្ចាស់​យើង​លោក​ព្រួយ​ព្រះ​ទ្យៃ​១​ជុំពូក​ទៀត ព្រោះ​សៀម​វា​ចង់​ទំនុក​បំរុង​លោក​ៗ​ពុំ​សព្វ់​ព្រះទ្យៃ​ព្រោះ​វា​មិន​ទុក​ លោក​ជា​ស្ឌេច់​ផែន្ដី​ស្រុក​ខ្មែរ វា​ទុក​លោក​ដូច​ជា​ចៅហ្វា្យ​ស្រុក​ខ្មែរ​វិញ ឯ​យួន​វា​ទុក​លោក​ជា​ចំណុះ​វា ហែតុ​ដូច្នែះ​ព្រះអង្គ​ក៏​រិត​តែ​ព្រួយ​ព្រះរាជហារទ្យៃ​ក្រែង​កើត​ចំម្បាំង​ ជា​ថ្មី​ទៀត​ក្រែង​ស្រុក​ខ្មែរ​និង​វិនា្ស​អន្តរ៉ា្យ ហើ្យ​ផុត​មាន​អស់​ពូជ​ខ្មែរ​ក្រែង​នៅ​តែ​សៀម ឬ​នៅ​តែ​ខ្មែរ​ដែរ​ទុក​សក់​បួង​ពី​ក្រោ្យ ដូចជា​ព្នង​ស្ទៀង​យក​កន្សែង​ជួត​ក្បាល​ដូច​ជា​យួន
ឯ ​ស្ឌេច់​យួន​ឈ្មោះ​មិញ​ម៉ាង​នោះ ស្លាប់​ប្រហែល​ក្នុង​ឆ្នាំ​ដែរ​ហ្លួង​ម្ចាស់​អង្គ​ឌួង​យើង បាន​ឡើង​ស្វោ្យ​រាជ​សំម្ប័ត្តិ៍​គ្រប់គ្រង​ក្រុង​ក័ម្ពូជាធិប្ឌី ហើ្យ​នៅ​វេលា​គ្រា​នោះ​គេ្យ​ចែះ​តែ​ក្រែង​ថា​ស្ឌេច់​ស្រុក​បារាំងសែស និង​ចាត់​កង​ទាព់​ឲ្យ​មក​ផ្ឌន្ទា​អស់​ពួក​យួន​ដែរ​វា​ពព្រិត​បទ់​អាក្រក់​ ខុស​និង​ធម៌្ម
លុះ​ដល់​ស្ឌេច់ ​ធៀវទ្រី បាន​ឡើង​ស្វោ្យ​រាជ​នៅ​ស្រុក​យួន​នោះ​ឃើញ​អត់​កុំណាច និង​ពួក​ចូល​សាស្ន៍​គ្រិះស្តាំង ហើ្យ​អន់​គុំនំម​គុំគួន​និង​ពួក​ប្រដៅ​សាស្នា​គ្រិះស្តាំង ហើ្យ​បាន​បើក​ពួក​ប្រដៅ​សាស្នា ដែល​ខ្មោច​ស្ឌេច់​អាពុក​ចាប់​ដាក់​គុក​ទាំង​បុន្ម៉ាន​ៗ​នោះ​ប្រគល់​ខ្លួន​ ឲ្យ​កុំម៉ន្ឌាំង នា្យ​កូប៉ាល​ចំម្បាំង​បារាំងសែស​ទាំង​អស់​ បុន្តែ​អំណិស​ត៍​មក​ក្រោយ​ទៀត ស្ឌេច់​ធៀវ​ទ្រី​ក៏​តាំង​ឲ្យ​ធ្វើ​បាប​សង្កត់សង្កិន​ទៀត ហើ្យ​បង្គាប់​ឲ្យ​យក​ទោស​ដល់​ជីវិត​ឥត​ជុំនុំម​ជុំរះ ពួក​បារាំង​ទាំង​បុន្ម៉ាន ដែល​ប្រទាះ​ឃើញ​នៅ​ក្នុង​ស្រុក​យួន ឃើញ​ស្ឌេច់​យួន​ពព្រិត​បទ់​ឥត​សប្បរស់​ដូច្នោះ​នោះ រាជ្ការ​ក្រុង​បារាំងសែស​ក៏​យល់​ថា និង​ធន់​អត់​ទ្រាំម​ឲ្យ​ស្ឌេច់​យួន​ពព្រិត​ដូច្នោះ​ត៍​អង្វែង​ទៅ​ទៀត​មិន​ បាន លុះ​គិត​ស្រេច់​ដូច្នោះ ក៏​ចាត់​កូប៉ាល​ចំម្បាំង​២​មក​បាញ់​បន្តក់​គ្រាប់​បែក​លើ​ស្រុក​ទូរ៉ាន​ឆែះ​ ផ្ទះ​សំម្បែង​នាក់​ស្រុក​ទាំង​បុន្ម៉ាន​អស់ ឯ​អ្នក​ស្ឌេច់​ធៀវ​ទ្រី​កើត​ទុក្ខ​អន់​ចិត្រ​ហើ្យ​ភ្យៃ​បារំម្ភ​ជា​ខ្លាំង ក៍​អស់​បុន្យ៍​ទ៍ទួល​អនីច្ចក៌ម្ម​ហើ្យ​មាន​កូន​ប្រុស​នាម​ឈ្មោះ​ទឺឌិគ ឡើង​គ្រង​រាជសំម្ប័ត្តិ៍​ជា​តំណរ​ស្ឌេច់​អាពុក​ក្នុង​ចុលស័ករាជ​១២០៩ ឆ្នាំ​មមែ​នព្ភ់ស័ក្ស នៅ​វេលា​នោះ​សេច់ក្ឌី​ដែរ​ពព្រិត​ជា​បថមក័ម្ម គឺសង្កត់សង្កិន​កុំហែង​កុំបោក​រោគ្យ៍​ពួក​បារាំង ក៍​រិងរិត​តែ​ខ្លាំង​ឡើង​និង​គិត​គន្នា​ពុំបាន​ឡើយ
លុះ ​ដល់​១០​ឆ្នាំ​ត៍​មក​ទៀត​នោះ​រាជ្ការ​ស្រុក​បារាំងសែស​ហើ្យ​និង​រាជ្ការ​ ស្រុក​អាំងក្លេស និង​ធន់​អត់​ទ្រាំម​ពុំ​បាន ក៍​ចាត់​កង​ទាព់​ស្រុក​ទាំង​២​ជិះ​កូប៉ាល់​ភ្លើង មក​ធ្វើ​ទោស​ផ្ឌន្ទា់​អស់​ពួក​ចិន្ត ដែរ​វា​ពព្រិត​បទ​អធម្ម រួច​យួន​វា​ធ្វើ​បាប ហើ្យ​ចែះ​តែ​ប្រម៉ាទ​មាគ់ងា្យ​ពួក​បារាំង ហើ្យ​និង​ពួក​បារាំង​នាក់​ដើរ​ស្រម៉ុទ​នោះ​កង​ទាព់​នគរ​ទាំង​២ ចូល​លុក​វា្យ​ស្រុក​ក្រុង​ស្ឌេច់​ក្រុង​ចិន្ត​ប្រាប់​ចិន្ត​ទាំង​អស់​ទាំង​ នគរ​ឲ្យ​ដិង​ខុស​ដិង​ត្រូវ
លុះ ​បាន​ធ្វើ​ទោស​ផ្ឌន្ទា់​ស្រុក​ចិន្ត​រួច​ហើ្យ ពួក​កង​ទាព់​អាំងក្លេស ក៍​ត្រឡប់​វិល​ទៅ​ស្រុក​វិញ​ នៅ​តែ​បារាំងសែស ដែរ​កាល​មុន​នោះ​បាន​ធ្វើ​ទោស​ផ្ឌន្ទា់​អស់​ពួក​យួន ក៍​មក​ឈប់​នៅ​ស្រុក​អាំដូស៊ិន វា្យ​យក​ស្រុក​ទូរ៉ាន់​ក្នុង​ឆ្នាំ​មមី​សំរិទ្ធី​ស័ក្ស​យក​ស្រុក​ព្រៃនគរ​ ក្នុង​ឆ្នាំ​មមែ​ឯកស័ក្ស ហើ្យ​វា្យ​យក​បាន​អស់​ទាំង​ស្រុក​កូសាំងស៊ីន​ក្នុង​២​ឆ្នាំ​៣​ឆ្នាំ ត៍​មក​ក្រោយ​ទៀត​នេះ​ព្រោះ​តែ​ហែតុ​ដូច្នែះ បាន​ជា​បារាំងសែស​ច្បាំង​និង​ស្ឌេច់​យួន
១ ​ទៀត​ហែតុ​ដូចម្ឌេច់​បាន​ជា​ស្រុក​ខ្មែរ​យើង ក៍​លែង​ភ្យៃ​បារំម្ភ​និង​យួន រួច​ហែតុ​ដូចម្ឌេច់​ក៍​បាន​ជា​នៅ​តែ​ស័ត្រូវ​១​ចំណែក​គឺ​ស័ត្រូវ​និង​ស្ឌេច់ ​សៀម​នោះ​កាល៉្នោះ​ព្រះបាទ​សំម្ឌេច់​ព្រះ​នរោត្តំម​ជា​ព្រះរាជបុត្រា​ថ្លៃ​ នៃ​ព្រះបាទ​សំម្ឌេច់​ព្រះ​ហរិរ័ក្ខរាម្មាឥស្សរ៉ាធិប្ឌី (ព្រះ​អង្គ​ឌួង) ដែរ​ពាក​រាស្ឋ៍​ទាំង​ពួង ហៅ​ហ្លួង​សុវណ្ណកោដ្ឋ​បាន​ឡើង​ស្វោ្យរាជសំម្ប័ត្តិ៍ គ្រង​ក្រុង​ក័ម្ពូជា​ខ្មែរ​យើង ក្នុង​ចុលស័ករាជ​១២២០​ឆ្នាំ​មមែ​ឯកស័ក្ស នោះ​ទ្រង់​មាន​ព្រះរាជហារទ្យៃ​បារំម្ភ​ក្រែង​តែ​ស្រុក​បារាំងសែស​មិន​មក​ជួយ ​ទំនុកបំរុង​ក្រុង​ក័ម្ពូជា នោះ​ស្ឌេច់​សៀម​និង​សង្កត់​យក​ក្រុង​ក័ម្ពូជា រួច​ពី​នោះ​មក​ទៀត​នៅ​មាន​ព្រះអង្គ​ម្ចាស់​ស៊ីវ័ត្ថា ដែរ​ជា​ព្រះរាជបុត្រា​ទី​៣​នៃ​ព្រះបាទ​សំម្ឌេច់​ហរិរ័ក្ខរាម្មា ដែរ​មិន​គួរ​គាប្បីយ​និង​ត្រូវ​ឡើង​គ្រងរាជសំម្ប័ត្តិ៍ ដំណាង​អង្គ​សំម្ឌេច់​ព្រះវររាជ​បីតា​នោះ​គិត​បាស់បោរ​តាំង​ជា​កង​ទាព់ ហើ្យ​រត់​ទៅ​ជ្រក​ក្នុង​ស្រុក​សៀម
ឯ ​ស្ឌេច់​ស្រុក​សៀម​បន់​ឲ្យ​តែ​ម្ចាស់​ស៊ីវ័ត្ថា លើក​កង​ទាព់​ចូល​មក​ច្បាំង​និង​ព្រះបាទ​សំម្ឌេច់​ព្រះនរោត្តំម​ក្នុង​ក្រុង​ ក័ម្ពូជា​វិញ ដូច​កាល​ដែរ​ព្រះរាជវង្សា​ខ្មែរ​ទាំង​បុន៉្មាន​ដែរ​ក្បត់​តាំង​តែ​អំពី​ដើម​ រៀង​មក នោះ​តែ​រត់​ទៅ​ជ្រក​ពិង​បុន្យ៍​សៀម​ៗ​តែង​តែ​ជួយ​កាន់​ជើង​រៀងរៀប​ដ៍រ៉ាប​មក
នោះ ​នៅ​វេលា​នោះ ក្នុង​ស្រុក​ខ្មែរ​ក៍​តាំង​មាន​សិក​សង្គ្រាម​ច្បាំង​រាំង​ជល់​ឡើង​វិញ មិន​តែ​ច្បាំង​ពី​ព្រោះ​ព្រះអង្គ​ស៊ីវ័ត្ថា​នោះ​ឡើយ នៅ​មាន​ពួក​ក្បថ់​តាំង​ខ្លួន​ជា​អាចារិយ៍ អា​ក្បថ់​១​ឈ្មោះ​អា​ស្វា វា​បំបាស់​ខាង​ខែត្រ​ទ្រាំង​បន្ទាយមាស​ពាម ហើ្យ​លើក​កង​ទាព់​លុក​វា្យ​យក​ស្រុក​កំពត អា​១​ទៀត​ឈ្មោះ​ពោកុំបោរ វា​បំបាស់​ខាង​ខែត្រ​ក្រចែះ​ឆ្លូង​ត្បូង​ឃ្មុំម បាភ្នំម
ឯ ​អា​ក្បថ់​ទាំង​ពីរ​នាក់​នោះ កាល​កង​ទាព់​ហ្លួង​ដេញ​ប្រកិត​ជិត​និង​ចាប់​បាន​ខ្លួន​វា​ៗ​រត់​ទៅ​ចូល​ ក្នុង​ដែន​ស្រុក​កូសាំងស៊ីន​ពួន​ក្នុង​ស្រុក​ពាម​មាត់​ជ្រូក​លង់ហោរ ដែរ​នៅ​ក្នុង​អំណាច​យួន​ៗ​វា​ទំនុកបំរុង​អាក្បថ់​ទាំង​ពី​នោះ ព្រោះ​យួន​វា​ជា​មហា​ស័ត្រូវ​និង​ខ្មែរ​យើង​ពី​ដើម​មក ស្រេច់​ហើ្យ​អាក្បថ់​ទាំង​ពី​នោះ​វា​ត្រឡប់​ចូល​មក​ដើរ​រាត​ត្បាត​បំបាស់​ បំបោរ​អស់​រាស្ឋ៍​ប្រជា​ក្នុង​ស្រុក​ខ្មែរ​ទៀត
នៅ ​រដូវ​ដើម​ឆ្នាំ​ចុលស័ករាជ​១២២២ ឆ្នាំ​វក​ទោស័ក្ស​ចៅ​ហ្វា្យ​ស្រុក​បារាំងសែស នៅ​ស្រុក​ព្រៃនគរ ដែរ​បង្គាប់​លើ​កងទាព់​ជើង​គោក​ជើង​ទិក​ទាំង​បុន៉្មាន ចាត់​នាម៉ឺន​បារាំងសែស​១​នាក់ ជិះកូប៉ាល់​មក​ចត​នៅ​ខែត្រ​កុំពត ស្រេច់​ឡើង​ទៅ​ថ្វា្យ​បង្គំម​គាល់ ព្រះ​បាទ​សំម្ដេច់​ព្រះ​នរោត្តំម កាល​ទ្រង់​គង់​នៅ​ព្រះបរំមរាជវ័ង្ក​ឪដុងមានជ្យៃ ហើ្យ​យក​សេច់ក្ឌី​ក្រាប​បង្គំម​ទូល តាម​ផ្លូវ​រាជ្ការ ថា​រាជ្ការ​បារាំងសែស​គិត​សំរេច់​ថា ត្រូវ​យក​ស្រុក​កូសាំងស៊ីន​ទុក​ជា​រ៍បស់​រាជ្ការ​បារាំងសែស ព្រះបាទ​សំម្ឌេច់​ព្រះនរោត្តំម​បាន​ទ្រង់​ជ្រាព​ដូច្នោះ​ក៍​មាន​ ព្រះរាជហារទ្យៃ​សោមនស្ស់​និង​រាជ្ការ​បារាំងសែស យក​ស្រុក​កូសាំងស៊ីន ផ្ឌាច់​ជា​រ៍បស់​បារាំងសែស លុះ​រំលង​បាន​១​ខែ​ត៍​មក នោះ​ព្រះបាទ​សំម្ឌេច់​ព្រះនរោត្តំម ទ្រង់​តែង​រាជទូត​ឲ្យ​ទៅ​ជួយ​អំណរ​ចៅហ្វា្យ​ស្រុក​បារាំងសែស នៅ​ស្រុក​ព្រៃនគរ ឯ​សៀម​កាល​ឃើញ​ព្រះបាទ​សំម្ឌេច់​ព្រះ​នរោត្តំម ព្រម​ទ៍ទួល​ស្រុះស្រួល​និង​បារាំងសែស ក៍​អន់​ចិត្រ​ដ្បិត​បារាំងសែស ខ្លាំង​ពូកែ​ជាង​ខ្លួន ហើ្យ​បាន​មក​ទំនុកបំរុង​ក្រុង​ក័ម្ពូជា ស្រេច់​ហើ្យ​ធ្វើ​សំបុត្រ​សន្យ៉ា បន្ថយ​យួន ហើ្យ​និង​សៀម ពី​ស្រុក​ខ្មែរ ដាក់​ស្រុក​ខ្មែរ​ឲ្យ​នៅ​ក្នុង​ទំនុកបំរុង​រាជ្ការ​បារាំងសែស​ដែរ​ជា​មហានគរ ​ធំម​វិញ ហើ្យ​ហាម​ប្រាម​នគរ​សៀម​នគរ​យួន កុំ​ឲ្យ​លើក​ទាព់​មក​ដន្ឌើម​យក​ក្រុង​ក័ម្ពូជា​ត៍​ទៅ
តាំង ​ពី​បាន​រាជ្ការ​បារាំងសែស មក​ទំនុកបំរុង​កាល្ន៉ា ក្រុង​ក័ម្ពូជា​ក៍​បាន​សំបូណ៌​សោភីនី ឥត​មាន​ស័ត្រូវ​ឯណា​មក​បៀតបៀន​យាយី ហើ្យ​អាណា​ប្រជានុរាស្ឋ៍​ក៍​រក​ស៊ី​សុក្ខ​សាបា្យ តាម​ដោ្យ​សុច្ចរិត​ពិត្យ៍ត្រង់ ពុំ​មាន​ព្រួយ​នឿយ​ភិតភ្យៃ​រត់​លូន និង​សិកសាមសង្គ្រាម​ជ្យៃ​ទៀត​ឡើយ
កាល្ន៉ោះ ​បារាំងសែស បាន​ធ្វើ​រាជ្ការ​ថ្វា្យ​សំម្ឌេច់​ព្រះនរោត្តំម​ជួយ​ច្បាំង​ដេញ​ចាប់​អាចា​ រិយ៍​ស្វា ពោ​កុំបោរ ឯ​ខ្លួន​ពោកុំបោរ​បាក់​ទាព់​ពី​ក្នុង​ខែត្រ​បាភ្នំម រត់​ទៅ​ដល់​ស្រុក​កុំពង់ធំម ខែត្រ​កុំពង់ស្វា្យ ចាប់​បាន​ខ្លួន​ហើ្យ​ប្រហារជីវិត​នៅ​ទី​នោះ
នៅ ​វេលា​នោះ​ក្នុង​ទន្លេសាប ទន្លេធំម ហើ្យ​និង​តាម​ដង​ស្ទិង​មាន​តែ​ទូក​ថ្វែ​ចិន្ត​ទូក​២​ទូក​៣ ឯ​ស្រូវ​ថ្លៃ​៣​ថាំង​៥​កាក់ ដិក​ដាក់​ដល់​ជើង​កុំពង់ បើ​ទិញ​ដល់​ផ្ទះ​ថ្លៃ​តែ​៣​ថាំង​២​កាក់​កន្ល៉ាះ​ដ្បិទ​ផ្ទះ​ឆ្ងា្យ​ពី​ជើង​ កុំពង់ ពីបាក​ដិក​នាំម​តាម​ផ្លូវ​រទែះ​ដែរ​មិន្ទាន់​មាន​ថ្នល់
ឯ ​សំពត្ថ់​ផាឌិបទេសឯក​ថ្លៃ​អស់​យ៉ាង រក​និង​ទិញ​ប្រើ​ការ​ពុំ​បាន​ទេ ហើ្យ​វេលា​គ្រានោះ សុត​តែ​ចិន្ត​វា​រក​ស៊ី​ក្នុង​ស្រុក​ខ្មែរ យើង​នេះ​បាន​ចំណេញ​ច្រើន​ណាស់​ ហើ្យ​ប្រាក់​ក្នុង​ស្រុក​ខ្មែរ​ទាំង​បុន្ម៉ាន​នៅ​ដ្យៃ​វា​ទាំង​អស់ ហើ្យ​កាល្ន៉ា​វា​រក​ស៊ី បាន​ប្រាក់​ច្រើន​វា​នាំម​យក​ទៅ​ស្រុក​ចិន្ត
ឯកូប៉ាល់ ​ភ្លើង​ដែរ​មក​ដល់​ក្នុង​ស្រុក​ខ្មែរ​មុន​គេ្យ​នោះ​ជា​កូប៉ាល់​បារាំងសែស ខ្ញុំ​បាន​ឃើញ​ជាក់​និង​ភ្នែក ហើ្យ​នៅ​ចាំម​ច្បាស់​ដល់​ឥឡូវ កាល​កូប៉ាល់​នោះ​មក​ដល់​កុំពង់លួង នាក់​ស្រុក​ផ្អើល​ឆោឡោ ដ្បិត​ឆ្ងល់​ថា​កូប៉ាល់​ឥត​ក្ឌោង​ចែវ​ក្រជីង ហើ្យ​បើក​លឿន​លើ​ទិក​បាន មនុស្ស​ប្រុស​ស្រី​ចាស់​ក្មេង​រត់​ទៅ​មើល​លាន់ ប្រពូនប្រពាន់​លើ​គ្នា ហើ្យ​ឆ្ងល់​មិន​យល់​ថា​ដូច​ម្ឌេច់​សោះ ស្រាប់​តែ​ឃើញ​រ៍លក​បែក​ព៍ពុះ​ខាង​កន្សៃ ហើ្យ​លឿន​ពោរ​ទិក​ពី​ក្បាល​ជាះ​ទៅ​ចំហៀង​សង្ខាង កើត​ជា​រ៍លក​បោក​ទៅ​ខាង​មាត់​ច្រាំង នាក់​ដែរ​មក​មើល​ទាំង​បុន្ម៉ាន នោះ​អស្ចារ​លាន់​មាត្ឋ៍ស្រែក​ហៃយ៉ោហៃយ៉ា អឺកក្រធិក​គឹក​កង​រំពង មើល​មិន​ដាក់​ភ្នែក​ដោយ​សារ​ឃើញ​ផ្សែង​ចេញ​តាម​បំពង់​ភ្លើង ហើ្យ​ឮ​សន្ធិក​គ៍គុកគ៍គាក់ ពី​ខាង​ក្នុង​កូប៉ាល់​នោះ ទាំង​ហ្លួង​ក៍​ស្ឌេច​មក​ជាមួយ​និង​នាម៉ឺន​មុក្ខ​មន្ត្រី ហើ្យ​ទ្រង់​យាង​ទត​មក​ពី​មាត់​កុំពង់​មក​ជា​ច្រើន​ម៉ោង ទ្រង់​ព្រះ​សន្ធិះ​សង្សៃ​និង​កូប៉ាល់ ព្រោះ​មិន​ទាន់​ជ្រាប​ថា​ធ្វើ​ដូច​ម្ឌេច់​ខ្លាះ អស់​ទាំង​នាក់​ចាស់​ប្រជា​ឈប់​ឈរ​មើល​រំពីង​គិត ហើ្យ​យល់​ថា​នេះ​ជា​មនុស្ស​នាក់​ស្រុក​នគរ​ធំម គេ្យ​មក​ដល់​ស្រុក​យើង​ហើ្យៗ មក​ជួយ​ទំនុកបំរុង​យើង ស្រុក​យើង​និង​បាន​រីកចំរើន ផ្លូវ​វិធី​ជា​ថ្មី​ឡើង​ទៀត ប្រហែល​ជា​និង​ត្រឡប់​បាន​ឡើង​ជា​នគរ​ធំម​ដូច​ខ្មែរ​ដើម​វិញ នោះ​ចាប់​ដើម​តាំង​ពី​ព្រះ​បាទ​សំម្ឌេច់ ព្រះនរោត្តំម ស្វោ្យ​រាជ​រៀង​មក​ដល់​ឥឡូវ្នែះ នោះ​ក្នុង​ស្រុក​ខ្មែរ វិធី​ខាង​ចំណែះ​វីជ្ជា​ក៍​ចំរើន​ហើ្យ​ថ្កើង​រងរឿង​ជាង​ពី​ដើម​នោះ​ច្រើន​ ណាស់ ហើ្យ​គ្មាន​ស័ត្រូវ​មក​បៀត​បៀន ពីព្រោះ​មាន​អ្នក​មាន​បុន្យ៍​អំណាច ដែរ​ទំនុកបំរុង​យើង គេ្យ​គ្រប់គ្រង​ពួក​យួន នៅ​ស្រុក​កូសាំងស៊ិន ហើ្យ​សៀម​ក៍​ខ្លាច​មិន​ហាន​មក​បៀតបៀន​ទៀត តាំង​ពី​វេលា​គ្រា​នោះ​រៀង​មក
ចូល ​អស់​លោក​អ្នក​ទាំង​ហ្លា្យ នាម៉ឺន​ក្ឌី​រាស្ឋ៍​ក្ឌី មើល​ហើ្យ​ពីចារណា​គិត​ឲ្យ​សព្វ​ទៅ​ឃើញ​ឬ​ទេ ស្រុក​យើង​សព្វ់​ថ្ងៃ​នេះ​ខុស​គ្នា​និង​កាល​ពី​៥០​ឆ្នាំ​មុន នោះ​ឃើញ​ខុស​គ្នា​ដូច​ម្ឌេច់​ខ្លាះ​ហើ្យ​គិត​កាល​ដែរ​ស្រុក​កើត​ចំម្បាំង​ រាំង​ជល់ ហើ្យ​ស្រុក​ឥឡូវ​ដែរ​បាន​និង​សុក្ខ​សាបា្យ​ខ្សែម​ខ្សាន​គ្រប់​ទី​កន៉្លែង ហើយ​ប្រាក់​ក៍​មាន​សំបូរណ៍​ក្នុង​ស្រុក​ខ្មែរ​យើង គ្រប់​ផ្ទះ​សំម្បែង​ក៍​មិន​ដែល​ដាច់ ខ្វាះ​ចា្យ​សោះ! គង់​តែង​មាន​ប្រាក់​ចា្យ​ខ្លាះ​រាល់​ផ្ទះ​គ្រប់​គ្នា ហែតុ​ដែរ​បាន​សំបូរណ៍​ទាំង​នេះ​ពីព្រោះ​ឥ្យ​នោះ​ឃើញ​ថា​សេច់ក្ឌី​អត់​ឃ្លាន​ មិន​សូវ​មាន តាំងតែ​ពី​កាល​បារាំង​សែស ចូល​មក​នៅ​ក្នុង​ស្រុក​យើង ហើ្យ​ស្រុក​យើង​ក៍​មិន​យូវ​ឡើយ សំបូរណ៍​មាន​ធន់ធាន​អើ​ដូច​ជា​ខ្លួន​តា​នេះ​អាយូស្ម៍​៨០​ឆ្នាំ​ប៉្លា្យ​ហើ្យ ​ៗ​ចាំម​ដំណើរ​រឿង​ព្រេង​នាំម​មក​នីទាន​ឲ្យ​កូន​ចៅ​ទួត​លួត​លា​នៅ​ឯក្រោ្យ ឲ្យ​ដិង​រឿង​បារាំង​សែស​នេះ កាល​ពី​មុន​ដូច​ម្ឌេច់ ត៍​មក​ទៀត​ដូច​ម្ឌេច់ មួយ​ទៀត​យើង​សព្វ់​ថ្ងៃ​នេះ ចូរ​ចាំម​កុំ​ភ្លេច់​សេច់ក្ឌី ដែរ​មនុស្ស​ពី​ដើម​ធន់​រង​លំបាក ទុក្ខ​វេទនា​នោះ​ដូច​ម្ឌេច់​ខ្លាះ ហើ្យ​កុំ​ភ្លេច់​គុណ​បារាំង​សែស​តែ​នាំម​មាត្ឋ៍​អាក្រក់​គិត​ការ​ទុច្ចរិត​ ស្ងាត់​កុំបាំង​ហើ្យ នោះ​វា​នាំម​ឲ្យ​ស្រុក​នគរ​យើង​ត្រឡប់​ទៅ​កន៉្លែង​ដើម​វិ្​ដូច​កាល​គ្រា​ដែរ ​ចែះ​តែ​កើត​ច្បាំង កុំ​សទ់​អត់​ឃ្លាន​២០​ឆ្នាំ​ម្ឌង ១០​ឆ្នាំ​ម្ឌង ជួនកាល​ឃើញ​ទាព់​យួន​មក ជួន​កាល​ឃើញ​ទាព់​សៀម​មក​ ម្ឌងទាព់​មក​ពី​ស្រុក​នេះ​ម្ឌង​ទាព់​មក​ពី​ស្រុក​នោះ ហើ្យ​មាន​ទាំង​ពួក​ចោរ​កុំណាច​កាច​ផ្គុំម​គ្នា លើក​ជា​ពួក​ជា​កង លួច​ប៉្លន់​កាប់​ចាក់​សំម៉្លាប់​គ្នា ហើ្យ​ដុត​ផ្ទះ​សំម្បែង​វត្ស៍វ៉ា​វិនាស​អស់
អើ ​កាល៉្នោះ​ប្រហែល​៥០​ឆ្នាំ​មក​ហើ្យ​នោះ ស្រុក​យើង​នោះ​គ្មាន​អ្វ្យីសោះ សៀម​ហើ្យ​និង​យួន​វា​មក​ត្បៀត​សង្កត់​សង្កិន​យើង ហៀបៗ​តែ​និង​សូន​ឈ្មោះ​ផង ដល់​មក​ឥឡូវ្នែះ​មាន​គេ្យ​ស្គាល់​យើង​ទាំងពីភព់ ហើ្យ​សារពើ​ភល់​ជុំនួញ​យើង គឺ​ស្រូវ​ ក្របាស​ ម្រេច់ ហើ្យ​និង​ត្រី្យ​ពី​ក្នុង​ទន្លេ​ព្រែក​បិង​ស្ទិង​យើង ដែរ​កាល​ពី​ដើម​មិន​សូវ​បាន​នាំម​ចេញ​ទៅ​ប្រទេស​ក្រៅ ហើ្យ​ច្រើន​តែ​ឈ្មួញ​ចិន្ត​ចូល​ទិញ នោះ​ឥឡូវ្នែះ​មាន​កូប៉ាល់​ភ្លើង នាំម​ទៅ​ដល់​ស្រុក​ម្នីល ស្រុក​ចិន្ត ស្រុក​យីពុន ស្រុក​យ៉ាវ៉ា ហើ្យ​និង​ប្រទេសយូរ៉ុប ។
កាល​ ដើម​ឡើយ​គេ្យ​មិន្ទាន់​ស្គាល់​ស្រុក​យើង ឥឡូវ​គ្យេ​មក​ពី​គ្រប់​ទិស​ដំបន់ មក​មើល​ក្រុង​ភ្នំម​ពេញ នគរធំម នគរវត្ស៍ ហើ្យ​បើ​ចង់​ទិញ​ទំនិញ​អ្វី្យៗ​មាន​គ្រប់ ប្រទេស​ក្រោម​មេឃ​នេះ​ក៏​មាន​ឲ្យ​ទិញ​ទាំងអស់​ក្នុង​ស្រុក​ខ្មែរ កូប៉ាល់​សាលុបរ៍របស់​ចិន្ត​ក្លឹង ឬ​រ៍បស់​បារាំង​សែស​ខ្លាះ​មាន​សព្វ់​ថ្ងៃ​នេះ​ជាង​៦០ បើក​ជួញ​ជួល​ជិះ​សំដោង​ទូក​ទៅ​មក​ហូរហែរ​តាម​ទន្លេ បើ​ទៅ​ពី​ភ្នំមពេញ​ទៅ​ព្រៃ​នគរ​ចំម៉្ងា្យ​តែ​២៤​ម៉ោង ឯ​ស្រុក​ព្រៃ​នគរ​នោះ​កាល​ដែរ​នៅ​ក្នុង​ដ្យៃ​យួន វា​ធ្វើ​ជា​ម្ចាស់​ស្រុក​នោះ យើង​មិន​ហាន​ទៅ​សោះ ។
បើ ​ទៅ​ពី​ភ្នំម​ពេញ​ទៅ​បាត់ដំបង​ទៅ​ក្រចែះ ចំម៉្ងា្យ​ផ្លូវ​តែ​១២​ម៉ោង​ដល់​ ដែរ​កាល​ពី​ដើម​ចំម៉្ងា្យ​​ផ្លូវ​តែ​៨​ថ្ងៃ បើ​ទៅ​តាម​ផ្លូវ​ទន្លេ​ធំម ទៅ​ស្រុក​លាវ​ស្រុក​ខោង ចំម៉្ងា្យ​​ផ្លូវ​សព្វ់​ថ្ងៃ​តែ​២៤​ម៉ោង ហើ្យ​បើ​ឡើង​ស្រុក​លួង​ប្របាង ចំម៉្ងា្យ​ផ្លូវ​មិន​ដល់​២០​ថ្ងៃ​ទេ បើ​ទៅ​តាម​ផ្លូវ​ស្រម៉ុទ ពី​ព្រៃ​នគរ​ទៅ​ស្រុក​បាង​កក​តែ​៤​ថ្ងៃ បើ​ទៅ​សីង្គះពួរ​តែ​២​ថ្ងៃ ឯ​ស្រុក​លង្កា​ដែរ​យើង​ស្គាល់​ឈ្មោះ​ដោ្យ​សារ​តែ​ក័ម្ពីរ​ព្រះបាឡី នោះ​យើង​មិន​ដែល​ទៅ​សោះ​កាល​ពី​ដើម​ដិ្បទ​ស្រុក​ឆ្ង៉ា្យ​ណាស់ សព្វ់​ថ្ងៃ​នេះ​ទៅ​តែ​៨​ថ្ងៃ​ដល់​ ឯ​ស្រុក​បារាំង​សែស​ចំម្ង៉ា្យ​ផ្លូវ​តែ​២២​ថ្ងៃ ស្រុក​ខ្មែរ​យើង​សព្វ់​ថ្ងៃ​នេះ​មិន​មែន​ជា​ស្រុក​ដែល​ឥត​ន៍ណា​ស្គាល់ នាក់​នគរ​ទាំ​ពីភុព​គ្យេ​ក៍​មិន​សល់​និង​ស្គាល់​យើង ហើ្យ​នគរ​ណា​ដែរ​យើង​មិន​​ស្គាល់​មិន​ដែល​ឮ​នី្យាយ​សោះ ឥឡូវ្នែះ​យើង​ស្គាល់​ទាំងអស់ ហ្លួង​យើង​ក៍​បាន​ស្គេច់​ទៅ​ស្រុក​បារាំងសែស ហើ្យ​បាន​ចូល​ទត​ស្រុកសីង្គះពួរ​លង្កា និង​ព្រែក​ជិកធំម ដែរ​ដ្យៃ​បារាំងសែស​ជិក​ទុំលុះ​ពី​ស្រម៉ុទ​ទិស​ឯ​កើត​កាត់​ទៅ​ស្រម៉ុទ​ទិស​ឯ ​ឡិច ព្រែក​ជិក​នោះ​ជា​ផ្លូវ​ស្រម៉ុទ​ធំម ក្នុង​១​ឆ្នាំ​មាន​កូប៉ាល់​ភ្លើង​ជា​ច្រើន​ពាន់​បើក​ចេញ​ចូល​ទៅ​មក​មិន​ដែល​ ដាច់ អស់​ទាំង​លោក​សេន៉ា​បុត្តី​ព្រះអង្គ​ម្ចាស់​ខ្ស័ត្រី និង​ចៅ​ជិត​ចៅ​ចម​អស់​អ្នក​ក្នុង​វ័ង្ក ក៍​បាន​ទៅ​ឃើញ​ស្គាល់​ស្រុក​បារាំង ឃើញ​ក្រុង​ប៉ារិស ជា​ទី​ដី្យ​ជុំនុំម​ស្រុក​បារាំងសែស ឯក្រុង​ប៉ារិស​នោះ​ជា​ក្រុង​ធំម និង​គិត​គន្នា​ត្រា​រាប់​ពុំ​បាន បើ​រាប់​តែ​រាស្ឋ៍​ចំណុះ​ស្រុក ក្នុង​ទី​ដី្យ​ជុំនុំ​មក្រុង​ប៉ារិស​នោះ ប្រហែល​ជុំ​នួន​មនុស្ស​២​នគរ​ស្រុក​ខ្មែរ​យើង ទើព​ប្រហែល​និង​មនុស្ស​ក្នុង​ទី​ដី្យ​ជុំ​នុំម​ក្នុង​ប៉ារិស​១ ហើយ​១​ទៀត​កូន​ខ្មែរ​យើង ក៍​បាន​ទៅ​រៀន​អ័ក្យរ​ចំណែះ​វីជ្ជា​នៅ​ស្រុក​បារាំងសែស​ ហើ្យ​ត្រឡប់​មក​វិញ ឡើង​ជា​មនុស្សចែះ​ដីង នាំម​ដំណិង​រឿង​រ៉ាវ​ពី​ស្រុក​បារាំង​សែស​យក​មក​នី្យាយ​មុក្ខ​គួរ​ឲ្យ​ ស្ដាប់ ដ្បិទ​ស្រុក​នោះ​ជា​ស្រុក​កាល​មុន​៥០​ឆ្នាំ ខ្លួន​ខ្ញុំ​អាពុក​ម្ដា្យ​ជីតា​ជីដូន​ជីទួត​លួត​លា​យើង​មិន​ដែល​ឮ​ឈ្មោះ​សោះ ​អើ​នេះ​គឺ​បារាំងសែស គ្យេ​បើក​លោក្យ៍​បំភ្លឺហ៍​ឲ្យ​យើង បើ​គ្មាន​បារាំង​សែស ម្ល៉េះ​សំម​យើង​មិន​ដឹង​ការ​អ្វី្យ​ជា​ច្រើន​ទេ គ្រាន្តែ​ឃើញ​ថា​មនុស្សស៍​ឃើញ​តែ​ស្រុក ហើ្យ​ឃើញ​តែ​ចំណែះ​វីជ្ជា​យ៉ាង​ខ្ពស់​បុណ្ណិង ឯ​ឥឡូវ្នែះ យើង​ដឹង​ស្គាល់​ថា​បារាំងសែស​នេះ ជា​អ្នក​មានរិទ្ធី​អនុភាព មាន​ប្រជ្ញ៉ាឆ្លាត​ច្រើន ហើ្យ​ការ​ប្រើ​រ៍បស់​អ្វី្យៗ តែ​និង​គ្រឿង​ម្ស៉ិន​គ្រឿង​ច័ក្រ ឃើញ​រិត​តែ​ពួកែ​ឡើង​ទផត ជិតៗ​តែ​និង​មាន​រិទ្ធិ​ចែ​ស្តា ដូចទេវតា ។
គ្យេ ​យក​ទឹក​ជា​ច្រើន​មក​ដាក់​ក្នុង​ឆ្នាំង​ធំម ដុត​ភ្លើង​ដាំម​ឲ្យ​ពុះៗ​ជា​ខ្លាំង​ កុំឡាំង​ទិក​ពុះ​នោះ​ស្ទុះ​ពី​ក្នុង​ឆ្នាំង​ធាក់​វិល​កង់​ដែរ​នៅ​លើ​ផ្លូវ​ ដែក​ឬ​ធាក់​ភ្លៅ​ច័ក្រ វិល​ស្លាប​ច័ក្រ​ក្នុង​ទិក នៅ​ខាង​កន្សៃ​កូប៉ាល់ អំណាច​កុំឡាំង​ទិក​ពុះ​នោះ គ្យេ​ក៏​ប្រើ​ឲ្យ​វិល​កង់​រទែះ​បើក​លឿង​ឯង មិន​ចាំម​បាច់​ពិង​កុំឡាំង​សែះ​ឬ​ស័ត្វ​ពាហះណះ​ឯទៀត​ឲ្យ​អូស​ទង់​ទាញ​ឡើយ ឯ​កូប៉ាល់​ក៏​បើក​លឿន​ក្នុង​ទន្លេ​ស្រម៉ុទ​ ដោ្យ​សារ​អំណាច​ទិក​ពុះ​នោះ​ដូចគ្នា មិន​ចាំម​បាច់​ប្រើ​ក្ដោង​ចែវ​ក្រជីង​ឡើយ
ពួក ​កូន​ខ្មែរ​យើង​ដែរ​បាន​ទៅ​ស្រុក​បារាំង​សែស ហើ្យ​ត្រឡប់​មក​វិញ​​នី្យាយ​ថា​បារាំង​សែស​​ចែះ​យក​ធ្យូង​ថ្មរ​មក​ដុត​ ហើ្យ​បង្ហូត​ភ្លើង​តាម​បំពង់​ទៅ​គ្រប់​ផ្ទះ​សំម្បែង ឯ​ភ្លើង​ដែរ​ចេញ​ពី​បំពង់​បង្ហូត​នោះ​ភ្លឺ​ហ៍​ដូច​ភ្លើង​ចង្កៀង​ប្រេង​កាត​ ក្នុង​ស្រុក​ខ្មែរ​យើង​នេះ កាលដើម​អុច​ចន្ល៉ុះ​ប្រឆែះ​ទៀន​ក្រមួន ឥឡូវ្នែះ​រាល់​ផ្ទះ​អុច​ចង្កៀង​ប្រេងកាត ឯ​ប្រេង​កាត​នោះ​ជា​ប្រេង​អន្ដូង​កើត​ពី​ក្នុង​ដី្យ​នៅ​ប្រទេស​ឆ្ងា្យ​ណាស់​ ដែរ​កូប៉ាល់​បារាំង​នាំម​យក​មក​លក់​ក្នុង​ស្រុក​ខ្មែរ ។ ឯ​ចង្កៀង​ទាំង​៨០០​ដែរ​បំភ្លឺហ៍​ក្រុង​ភ្នំមពេញ​សព្វ់​ថ្ងៃ​នេះ​មិន​មែន​ជា​ ភ្លើង​ដែរ​ដុត​ធ្យូង​ថ្មរ បង្ហូត​តាម​បំពង់​ទេ ភ្លើង​នេះ​ជា​ភ្លើង​អគ្គីសនី មាន​បន្លឺហ៍​ដូច​ផ្លេក​មន្ទល់​កន្ឌាល​អាកាស​ដែរ​បារាំង​គ្យេ​ចែះ​ផ្សំម​ធាតុ យក​កុំ​ហា្យ​ធ្វើ​ឲ្យ​រត់​តាម​ខ្សែ​លួស
អើ ​កាល​៥០​ឆ្នាំ​មុន​នេះ យើផង​មិន្ទាន់​ដិង​ជា​បារាំង​គ្យេ​មាន​ខ្សែ​លួស​វ៉ៃ​ទៅ​មក​រក​គ្នា ហ្យើ​ស្ឌាប់​គ្នា​បាន​ពី​ចំម្ង៉ា្យ ឥឡូវ​យើង​ឃើញ​ថា​គ្យេ​នី្យាយ​គ្នា​ពី​ស្រុក​វៀងច័ន្ធ​មក​ភ្នំមពេញ​ពី​ ភ្នំមពេញ​ទៅ​លួង​ប្របាង​ពី​ព្រៃនគរ​ទៅ​ហាន់ណោ្យ​ទៅ​ស្រុក​ហ្វេ​ទៅ​បាងកក​ ទៅស្រុក​ចិន្ត ហើ្យ​ទៅ​ដល់​ស្រុក​បារាំងសែស​ផង​តែ​ក្នុង​ពី​បី​មីនុត​ស្ឌាប់​ដំណិង​ដិង​ការ ​ទៅ​វិញ​ទៅ​មក​ ដំណិង​ដែ​រត់​តាម​ខ្សែ​លួស​នោះ រ៍ហាស់​ស្មើរ​និង​ជីវ័ន​ដែរ​គិត​ អើ​បើ​គិត​សព្វ់​គ្រប់​ទៅ ឃើញ​ថា​បារាំង​គ្យេ​មាន​គុណ​និង​យើង​មិន​តែ​បុណ្ណោះ​នៅ​មាន​គុណ​ច្រើន​ ជុំពូក​ទៀត បារាំងសែស​នេះ​គ្យេ​មាន​ប្រាជ្ញ៉ា​ឆ្លាត​គ្មាន​ទុញ​ទាល់​សល់​និង​អ្វ្យី​សោះ គ្យេ​នាំម​យក​នៅ​រ៍បស់​ដ៏​ប្រសើដ្ឋ​មក​បង្ហាញ​បំភ្លឺហ៍​យើង
១ ​ទៀត​គ្យេ​នាំម​យក​ម្ស៉ីន​ហិប​ជ្រៀង​ថត​សំម៉្លេង​ភាសា​ដូច​មនុស្ស​ជ្រៀង​ នី្យាយ​គ្នា​មែនទែន តាម​តែ​ទំនើង​ចិត្រ​ន៍ណា​ចង់​ស្ឌាប់​ចុះ ហើ្យ​មាន​កុន​ស្រម៉ោល​ឆ្លុះ​រូប វីស្យៃ​ដូច​ឃើញ​ស្រុក​បារាំងសែស​ផ្លូវ​ធ្លា​មនុសស​ម្នា​ដើរ​ទៅ​មក​ដូច​រូប​ រស់​ដែរ​គ្យេ​ឃើញ​ក្នុង​ស្រុក​បារាំងសែស​ក្រុង​ប៉ារិស​ដូច​ម្ឌេច់ នោះ​យើង​នៅ​តែ​ស្រុក​ខ្មែរ ឃើញ​វីស្យៃ​ដូច​យើង​បាន​ឃើញ​ស្រុក​បារាំងសែស​ខ្លួន​យើង
គ្យេ ​ចែះ​ធ្វើ​គ្រឿង​ថត​រូប​ បើ​ជួល​តែ​ពី​បី​រៀល​បាន​រូប​រ៍បស់​ខ្លួន​យក​មក​រាក្សា​ទុក ហើ្យ​ជា​ប្រយោជន៍​បាន​រាក្សា​រូប​អាពុក​ម្ដា្យ​ទុក​ត៍​ទៅ​មុក្ខ ឲ្យ​កូន​ដិង​ស្គាល់​ជា​រូប​ជីតា​ជីដូន​ដែរ​ស្លាប់​ជា​អង្វ៉ែង​រាប់​រ្យ​ ឆ្នាំ​មក​ហើ្យ​នោះ
គ្យេ​នី្យាយ​ថា ​បារាំងសែស សព្វ់​ថ្ងៃ​នេះ​ចែះ​ហោះ​លើ​អាកាស​ដោ្យ​អំណាច​យន្ត់​គោម​ហោះៗ​លឿន​ ដូច​ស័ត្វ​ហើរ​ពាក​នេះ​ពិត្យ៍​មែន​ បើ​មិន​ជឿ​សួរ​មើល​ចុះ​អែះ ថា​បើ​បារាំង​ទាល់​ចំណែះ​ហើ្យ​ត៍​ទៅ​មិន​យក​យន្ត់​ហោះ​នោះ​មក​ឲ្យ​យើង​ឃើញ​ ទៀត
ព្រះ​បាទ​សំម្ឌេច់​ព្រះ​ នរោត្តំម​ជា​អំម្ចាស់​ផែន្ឌី នគរ​យើង​ព្រះអង្គ​បាន​ផ្ញើ​រាជ្ការ​ផែន្ឌី​ទាំង​បុន៉្មាន​ឲ្យ​បារាំងសែស​ គ្រប់គ្រង​តាង​ព្រះនេត្រ ព្រះ​ឱស្ឋ៍​ជា​មួយ​និង​សេន៉ា​បុត្តី ចៅ​ហ្វា្យ​ស្រុក​បាឡាត់​សុភា​យោក្បាត់ ហើ្យ​និង​ពួក​នាក់​រាជ្ការ​ខ្មែរ​ជា​ច្រើន​ពាន់​ដែរ​ធ្វើ​រាជ្ការ នៅ​ក្នុង​បង្គាប់​រេស៊ីដ័ង្ដ​បារាំងសែស ឯ​ប្រាក់​ទាំង​បុន្ម៉ាន ដែរ​បាន​មក​ពី​ពន្ធ់​គ្រប់​ជុំពូក និង​ប្រាក់​ដែរ​លោះ​ថ្លៃ​ធ្វើ​រាជ្ការ​នោះ​យក​មក​ចាយ​ បើរើ​ការ​ជា​ប្រយោជន៍ ចំរើន​ព្រះ​រាជធានី​ទាំង​អស់ បាន​ប្រាក់​នោះ​ដែរ​យក​បាយ​រៀប​ចំម​តែង​ក្រុង​ភ្នំមពេញ​ដែរ​សព្វ់​ថ្ងៃ​នេះ បាន​កើត​ឡើង​ជា​ក្រុង​ល្អរ​ថ្កុំម​ថ្កើង​ដែរ​ពួក​ខ្មែរ​ទាំង​បុន្ម៉ាន​នៅ​ ខែត្រ​ក្រៅ ក្យេ​តែង​ចូល​មក​មើល នី្យាយ​សរសើរ​គ្រប់​គ្នា ហើ្យ​នាក់​ប្រទេស​ក្រៅ​ក៏​មាន​ចូល​មក​មើល​លេង​នៅ​ក្រុង​ភ្នំម​ពេញ​ជា​ច្រើន ក្រៅ​ពី​រៀប​ចំម​តែង​ក្រុង​ភ្នំមពេញ​នោះ​រាជ្ការ​នៅ​រៀប​ចំម​តែង​ដី្យ ទី​ជុំ​នុំម​រួម​ខែត្រ​ដប់​អន្លើហ៍​ទៀត
ហើ្យ ​ធ្វើ​ថ្នល់​ធ្វើ​ស្ពាន​ផ្លូវ​ឲ្យ​រទែះ​ប៍​ទៅ​មក​ដោ្យ​ស្រួល ហើ្យ​នៅ​គិត​និង​ធ្វើ​ផ្លូវ​ថ្នលើ​ឲ្យ​គ្រប់​ទី​ដំបន់​ក្នុង​ស្រុក​ខ្មែរ​ ឲ្យ​បាន​ដិក​នាំម​ជុំនួញ​ទុំនិញ​កាត់​ទៅ​លក់​ក្នុង​ភូម​ធំមៗ​ដោ្យ​ង្ងា្យ​ ហើ្យ​បាន​ឆាប់​ក៍​ឆាប់ ឯ​សោហ៊ុយ​ដិក​នាំម​ទុំនិញ​ទៅ​ឯ​ផ្សា​ធំម​ក៏​ថោក
១ ​ទៀត​គ្យេ​នី្យាយ​ថា​គិត​ធ្វើ​រទែះ​ភ្លើង ក្នុង​រទែះ​១​ទាញ​យោង​បាន​រទែះ​១០​កាត់​​ផ្ទុក​ទំនិញ ហើ្យ​និង​នាក់​ដំណើរ​ពី​បាត់​ដំបង​មក​ស្រុក​ភ្នំមពេញ​ទៅ​ព្រៃនគរ គ្យេ​នី្យាយ​គិត​ថា​និង​ធ្វើ​ផ្លូវ​រទែះ​ភ្លើង​១​ទៀត​កាត់​ទៅ​លាវ​ទៅ​យួន ហើ្យ​និង​ស្រុក​សៀម បុន្តែ​ផ្លូវ​រទែះ​ប៍​រថ់​ភ្លើង​នោះ និង​ធ្វើ​ឲ្យ​ទាន់​ឆាបើ​ភ្លាម​នោះ​មិន​បាន​ទេ បុន្តែ​គ្យេ​ថា​និង​ធ្វើ​ឲ្យ​បាន ហើ្យ​ក្នុង​រ៍វាង​មុន​២៥​ឆ្នាំ​នេះ នោះ​ស្រុក​ខ្មែរ​និង​មាន​ផ្លូវ​រថ់​ភ្លើង​ប៍​ទៅ​មក​ជាប់​គ្នា និង​នគរ​ដែរ​នៅ​ជុំម​វិញ​យើង ឯ​ផ្លូវ​ទៅ​ស្រុក​យូរ៉ុប​ស្រុក​ចិន្ត​ស្រុក​យីពុន នោះ​មាន​ផ្លូវ​កូប៉ាល់​ភ្លើង​កូប៉ាល់​ជុំ​នួញ​ស្រាប់​ហើ្យ កាល៉្នា​មាន​ផ្លូវ​គ្រប់​បរិបូណ៌​នោះ​ស្រុក​ខ្មែរ​យើង ក៏​និង​ត្រឡប់​ឡើង​ជា​ទី​ប្រជុំម​ផ្លូវ​ជុំនួញ​ធំម​១ ហើ្យ​នគរ​ក៍​និង​បាន​ជា​ធំម​ថ្កុំម​ថ្កើង​ឡើង សំគួរ​តាម​លំដាប់​ស្រុក​បូរ៉ាណ​ខ្មែរ​ដើម​វិញ ពូជ​អំបូរ​កូន​ចៅ​ខ្មែរ ដែរ​ដំណរ​ត៍​វង្ស​ត្រកូល មិន​បង់​កុំ​ណើត​ជាត៍ ដោ្យ​សារ​ក្រឡាប់​ឡើង​បាន​ជា​ពូជ​នាក់​នគរ​ធំម​និង​គ្យេ​វិញ
រី ​ឯ​ទាព់​ទីង​ចំម្បាំង​រាំង​ជល់ យើង​ក៍​អស់​មាន​អំពល់​សេច់ក្ឌី​ភ្យៃ​បារំម្ភ ដ្បិទ​បារាំងសែស គ្យេ​គិត​តែ​បង្រៀន​ប្រដៅ​ចំណែះ​វិជាញជាការ​ឲ្យ​យើង​រួច​ខ្លួន​ជា​ខ្មែរ​ នាក់​ជា ហើ្យ​ខ្លាំង​ពូកែ គ្យេ​សង់​សាល៉ា​ប្ង្រៀន​អ័ក្សរ​បារាំង​គ្រប់​ទី​កន៉្លែង ហើ្យ​គ្យេ​ទំនុក​បំរុង​វត្ស៍​វ៉ា​ដែរ​បង្រៀន​អ័ក្សរ​ស័ត្រា​បាឡី​ខ្មែរ ហើ្យ​គេ្យ​ចែក​រង្វាន់​ឲ្យ​កូន​សិស្ស​ណា​ដែរ​ខំម​រៀន ហើ្យ​គ្យេ​សុំម​តែ​គ្រប់​គ្រង​យើង ជា​មួយ​និង​នាម៉ឺន​ខ្មែរ​ណា ដែរ​មាន​ចិត្រ​ស្លូត​ត្រង់ ហើ្យ​រ្សើ​យក​ខ្លួន​ឲ្យ​ធ្វើ​ជា​នាម៉ឺន​បាន​ចំរើន​ក្នុង​នគរ ហើ្យ​ឲ្យ​យើង​រាស្ឋ៍​ខ្មែរ​ទាំង​បុន៉្មាន​បាន​ចំរើន​សេចក្ឌី​សុក្ខ​គ្រប់​ គ្នា ឯ​ខ្លួន​តា​នេះ​ចាស់​ហើ្យ គិត​រំពិង​ច្រើនៗ​ទៅ ឃើញ​ទៅ​ដល់​រ៍បស់​ដែរ​ខ្លួន បាន​ឃើញ​កាល​នៅ​ក្មេង គិត​ទៅ​ដល់​រ៍បស់​ដែរ​ភ្នែក​ខ្លួន​ឃើញ​សព្វ់​ថ្ងៃ​នេះ គិត​ឃើញ​ម្ឌង​ទៅ​ មុក្ខ​គួរ​ឲ្យ​កោត​ខ្លាច​បារាំងសែស​នេះ​ណាស់ មក​កោត​និង​មាន​ចិត្រ​សង៉្វាត​ឱសាហ៍​ប្រាជ៉្ញា​ឆ្លាត ឯ​ខ្មែរ​យើង​ឃើញ​ខ្ជិល​ច្រអូស​ក្នុង​ខ្លួន​ក្នុង​ចិត្រ​បន្តិច ឯ​បារាំង​សែស​ចូល​កូន​ចៅ​មើលគ្យេ​ចុះ​ឃើញ​ទេ តាំង​ពី​ប្រម៉ាណ​១៥​ឆ្នាំ​រៀង​មក ដែរ​គ្យេ​ស្ឌី​រាជ្ការ​គ្រប់គ្រង​ស្រុក​យើង ដែរ​មក​ដល់​សព្វ់​ថ្ងៃ​នេះ គ្យេ​ធ្វើ​បាន​សេចក់ក្ឌី​រូត​រះ ហើ្យ​គំនិត​គ្យេ​ល្អរ គ្យេ​គិត​តែ​ឲ្យ​យើង​ចំរើន​បាន​សេចក់ក្ឌី​សុក្ខ ឲ្យ​យើង​ចំរើន​មាន​ទ្រាព្យ៍​សំម្បាត្ត៍ ហើ្យ​និង​រៀបចំម​ទី​ដ្យី​ស្រុក​យើង​ឲ្យ​របប​រៀប​រយ តាម​ដោ្យ​វ័គ​ដោ្យ​ស្នើរ​ ហើ្យ​គ្យេ​បំបាត់​មិន​ឲ្យ​មាន​ខ្ញុំ​កន្ជាះ​នាក់​ងារ​អង្គ្រាក់​ត្រជាក់​ ត្រមាក់​ជៀវ​គុន​ គ្យេ​ចែក​ដ្យី​ឲ្យ​យើង​រាល់​គ្នា ធ្វើ​ស្រែ​ចំការ​រក​ស៊ី សព្វ់​ថ្ងៃ​នែះ​ ដ្យី​របស់​ន៍ណា​នាក់​និង​ធ្វើ​ជា​ម្ចាស់​ដ្យី ហើ្យ​ផល​ស្រែ​ចំការ​ច្បា​ដំណាំម យើង​ក៍​លក់​បាន​ថ្លៃ​ជាង​ពី​ដើម
១ ​ទៀត​មុក្ខ​ឲ្យ​សរសើរ​បារាំង​នេះ ចិត្រ​គ្យេ​ឥ្យ​ក៍​ជា​និង​នាក់​កុំ​សទ់​ទូរ​គត់ នាក់​មាន​ជុំម្ងឺហ៍​រោគាព្យាធី​ម៉្លែះៗ គ្យេ​ចាត់​គ្រូវ​ពែធ្យ៍ ដាក់​ឲ្យ​នៅ​គ្រប់​ទី​រេស៊ីដ៍ង្ស​រួម​ខែត្រ​ឲ្យ​ចាំម​បី​បាច់​រាក្សា​មើល​ថែ ​ទាំម​នាក់​ជុំម្ងឺហ៍​ទាំង​នោះ ក៍​ឃើញ​ថា​ចិត្រ​គ្យេ​ល្អរ​មែន​ហើ្យ ឯ​យើង​ខ្មែរ​ដែរ​និង​ដិង​គុណ​គ្យេ​នោះ គឺ​យក​ចិត្រ​ឈឺ​ឆ្អាល​ជួយ​គ្យេ​តាម​គំនិត​ដែរ​គ្យេ​គិត​ធ្វើ​ការ​អ្វ្យីៗ ឯ​សេច់ក្ឌី​ដែរ​ឈឺ​ឆ្អាល​ជួយ​ការ​គ្យេ​នោះ ទុក​ប្រៀប​ដូច​ជា​យើង​ស្រឡាញ់​ស្រុក​យើង​ធ្វើ​រាជ្ការ​តប​ស្នង​សង​គុណ​នគរ​ យើង
កាល​ដែរ​បារាំងសែស​ទើព​មក​ដល់​ នោះ នគរ​យើង​កាន្តែ​តូច​ណាស់​ទៅ​ហើ្យ​នៅ​តែ​ពី​ត្រិម​ខែ​ត្រពោធីស័ត្យ៍​ទៅ​ទសល់​ និង​ព្រែក​ជីក​ខែត្រ​ពាម ដែរ​ភាសា​យួន​វា​ឲ្យ​ឈ្មោះ​ហៅ​ព្រែក​វិញ​តេ​នៅ​សល់​ពី​ត្រិម​ខែត្រ​សំបូរណ៍​ ទៅ​ទល់​និង​ខែត្រ​រំដួល ហើ្យ​និង​ស្រុក​ព្នង​ស្ទៀង​ទៅ​ទល់​និង​មាត់​ស្រម៉ុទ​ខាង​កើត​ហើ្យ​ខាត​ទាំង​ ខែត្រ​កោះកុង​ដែរ​បាន​ទៅ​សៀម នោះ​មិន​ដិង​ជា​ដំណើរ​ដូច​ម្ឌេច់​ក៍​បាន​ជា​កាន្តែ​តូច​ទៅ​ដូច្នោះ ឯ​សព្វ់​ថ្ងៃ​នេះ​ស្រុក​យើង​ខ្មែរ​ត្រឡប់​បាន​ឡើង​ជា​ធំម​វិញ កាល​ដែរ​បារាំង​សែស​ទើព​មក​ដល់​នោះ​មិន​បាន​ធំម​បុណ្ណិង​ទេ សព្វ់​ថ្ងៃ​នេះ​បាន​ធំម​ពាក់​កន្ឌាល​ថែម​ទៀត
កាល ​ក្នុង​រាជ​ព្រះ​បាទ​សំម្ឌេច់​ព្រះហរិរ័ក្ខរាម្មា (ព្រះអង្គ​ឌួង​) ឬ​កាល​ក្នុង​រាជ​ព្រះបាទ​សំម្ឌេច់​ព្រះ​នរោត្តំម (​ហ្លួង​សុវណ្ណកោដ្ឋ​) នោះ​ស្រុក​យើង​ខ្មែរ​ក៍​មិន​ទាន់​បាន​ធំម​បុណ្ណិង ឯ​សៀម​ពី​ព្រោះ​តែ​បារាំងសែស​គ្យេ​សង្កិន បាន​ជា​វា​ប្រគល់​ខែត្រ​បាត់ដំបង មង្គលបូរី ស៊ីសូផុត សៀមរាប ដែរ​នៅ​ខាង​មុខាង​ទន្លេសាប​ទាំង​បុន៉្មាន​ឲ្យ​យើង​វិញ រី​ឯ​ខែត្រ​កោះកុង​ដែរ​នៅ​ត្រើយ​មាត់​ស្រម៉ុទ​ខាង​ឡិច ក៍​សៀម​វា​ប្រគល់​មក​ឲ្យ​យើង​វីញ​ដែរ ឯ​ខែត្រ​ទន្លេ​រ៍ពៅ ម្លូវ​ព្រៃ ដែរ​នៅ​ជា​ខាង​ជើង​នគរ​ខ្មែរ​យើង ក៍​សៀម​វា​ប្រគល់​មក​ឲ្យ​យើង​វិញ ១​ទៀត​ស្រុក​បារាំង​សែស​គ្យេ​យក​ស្រុក​លាវ​បាន​មក​ពីដ្យៃ​សៀម យើ្យ​គ្យេ​ប្រគល់​ខែត្រ​ស្ទិង​ត្រែង​មក​ឲ្យ​ខ្មែរ​វិញ បើ​គ្មាន​ស្រុក​បារាំង​សែស​ម៉្លែះ​សំម​យើង​និង​យក​ខែត្រ​ទាំង​នោះ មក​បន់​ចូល​ក្នុង​ស្រុក​ខ្មែរ​វិញ​មិន​បាន​ឡើយ កាល​នៅ​ក្នុង​៥០​ឆ្នាំ​មុន យើង​មាន​បាប​កាំម​វា​ផ្ឌន្ទា​យើង​ឲ្យ​សូន​ឈ្មោះ​ទៅ​ជា​ចំណុះ​សៀម ហើ្យ​ទី​ដ្យី​នគរ​យើង​ក៍​ទៅ​ជា​ដ្យី​សៀម រី​ឯ​សព្វ់​ថ្ងៃ​នេះ​ខែត្រ​យើង​ក័​បាន​ធំម ហើ្យ​រិត​តែ​ធំម​ឡើង ឯ​នគរ​យើង​ក៍​ឡើង​ជា​មហានគរ​ធំម ដូច្នែះ​យើង​មាន្តែ​ខំម​ឱសាហ៍​ធ្វើ​ការ​បាន្តិច និង​អាល​បាន​ឡើង​ស្មើរ​និង​នាក់​ស្រុក​នគរ​ធំម​និង​គ្យេ ។ អើ​យើង​បាន​មាន​បុន្យ៍​សំណាង​ទាំង​ម៉្លែះ​នេះ​ដោ្យ​សារ​បារាំង​សែស បើ​គ្មាន​គ្យេ​ប្រហែល​ជា​យើង​មិន​កើត​ជា​អ្វី្យ​សោះ សព្វ់​ថ្ងៃ​នេះ​បារាំង​សែស​គ្យេ​មាន​គុណ​និង​យើង​បាន​ជា​យើង​មាន​សំណាង​ បុណ្ណិង ហែតុ​ដូច្នែះ​ទើព​បាន​ជា​តា​ក៍​គិត​តែង​ជា​នីទាន​តាម​រឿង​ដំណើរ​ដែរ​មាន​រៀង ​មក​ទុក​ទូន្មាន​បន្ចូល​ចិត្រ​អស់​នាក់​ទាំង​ពួង ដែរ​ជា​សាស្ន៍​ខ្មែរ​ដូច​គ្នា​ឲ្យ​ស្រឡាញ់​រាប់​អាន​ទុក​ចិត្រ​បារាំងសែស ដោ្យ​ស្មោះ​ត្រង់​កុំ​ញ៍ញើត​កិត​រាមុក្ខ​រា​ក្រោ្យ​ឡើយ ដ្បិទ​បារាំង​សែស​នេះ​ជា​មិត្រ​មេត្រី ជា​ពុំ​និង ហើ្យ​ជា​គ្រូវ​យើង​ផង ។
សេច់ក្ឌី ​ដែរ​បាន​តែង​ជា​បរីយា្យ រា្យ​តាម​ដំណើរ​មក​នេះ​ក្រែង​ខាត​ខុស​លើស​លោះ ឬ​ពុំ​គោរុំម្យ៍​សំម​ពីរោះ​ដោ្យ​បទ់​វាច្ចា​អាត្ថ៍​សេច់ក្ឌី​ សូម​អស់​លោក​នាក់​ទាំង​ហ្លា្យ​អព្ភៃយ​ទោស ដោ្យ​សារ​ប្រាជ៉្ញា​ស្មា​ដី​តិច​ចំណែះ​ក៍​ឱន​ថ្យ ហើ្យ​ខ្លួន​ក៍​ចាស់​ជរា​មាន​តែ​ចិត្រ​បរីសុទ្ធ​ស្លូត​ត្រង់ ស្រឡាញ់​ទិក​ដ្យី​រ៍បស់​ខ្លួន ទើព​តែង​តាម​ដំណើរ​ទុក​ឲ្យ​នាក់​ក្រោ្យ​មើល​ស្ឌាប់​ត៍​ទៅ ព្រោះ​ចិត្រ​សង្ឃិម​ថា​រាជ្ការ​បារាំងសែស និង​ចាត់​ចែង​រៀប​ចំម​នគរ​យើង​ឲ្យ​ឡើង​ជា​នគរ​ធំម​មាន​បុន្យ៍​អំណាច​កូន​ចៅ​ នៅ​ឯ​ក្រ្យ គង់​តែ​និង​ដិង​ឮ​ឃើញ​ត៍​ទៅ បាន​ជា​តែង​គិត​ធ្វើ​សេច់ក្ឌី​ដូច្នែះ នេះ​ព្រោះ​តែ​ចិត្រ​ខ្ញុំ​គិត​តែ​ខាង​ល្អរ បើ​គួរ​ពុំ​គួរ​សូម​អព្ភៃយ​ទោស
តែង​ក្នុង​ចុលស័ករាជ​១២៦៩​ឆ្នាំ​មមែ​នព្ភ់ស័ក្ស កាល​តា​អាយូស្ម៍​បាន​៨០​ឆ្នាំ​ប៉្លា្យ​ហើ្យ ។​៚

ដោយឈូកខ្មែរ