១.ដើមស្វាយឈរទ្រឹង ត្រឈៃត្រឈឹង បែកមែកសាខា នៃ្ធសន្ធឹង ចោលម្លប់ព្រឹក្សា ប្តូរផ្តល់ផល្លា
ចែកចាយហូបឆី ។
២.ជាតិជាដើមស្វាយ ទោះហត់នឿយណាយ ពុំតបហាស្តី ទោះបីមនុស្ស ក្មេងចាស់ប្រុសស្រី អង្គុយលើដី
អាស្រ័យដើមឈើ ។
៣.បេះបោចយកផ្លែ ខ្ចីទុំហូរហែរ ឥតអាក់ស្ទើស្ទាក់ ក្រៅពីជំរក ជ្រកថ្ងៃភ្លៀងធ្លាក់ កាប់មែកទំលាក់
ហាលទុកធ្វើអុស ។
៤.អាសូរដើមស្វាយ គ្មានថ្ងៃសប្បាយ ឃើញតែកំហុស ជួនផ្លែទុំធ្លាក់ លើក្បាលស្រីប្រុស ពោលឡើងទាំងខុស
ជេរស្តីផ្លែស្វាយ ។
៥.ជួនមែកចាស់ងាប់ ធ្លាក់ទៅពុំគាប់ ពុំគួរចៅហ្វាយ ត្រូវដៃមុតជើង ម្ចាស់ក្តៅក្រហាយ ចិត្តចង់គាស់កាយ
រំលើងសូន្យបង់ ។
៦.អាសូរកូនស្វាយ គ្រាប់ធា្លក់ដុះក្លាយ លូតលាស់ពេញអង្គ ពន្លកនិងត្រួយ ដុះដាល់ត្រូវត្រង់ តែអ្នកខ្លះចង់
ក្តិចក្តិបកាច់ត្រួយ ។
៧.បើក្តិចត្រួយបាត់ ម្ល៉េះសមដូចកាត់ ជ្រៀកបេះដូងមួយ យកចេញពីទ្រូង បើដើមគ្មានត្រួយ គង់ក្លិនរលួយ
ដួលឥតគេច្រាល ។
៨.គួរតែចេះគិត ត្រិះរិះពិនិត្យ គ្រប់ៗសណ្តាន ជួយថែរក្សា អោយត្រួយលាស់បាន ល្ឥល្ឥះក្សេមក្សាន្ត
កកើតផ្កាផ្លែ ។
៩.លើនៅក្តិចត្រួយ ម្តងមួយម្តងមួយ បង្ហិនបង្ហែ បង្ហោចខ្លួនឯង ឥតបានផលផ្លែ ខំស្រោចទឹកថែ
ក៏ឥតបានផល ។
ដោយគឹម សៅភារិទ្ធ
ក៏ឥតបានផល ។
ដោយគឹម សៅភារិទ្ធ