១.ខុំសូមរៀបរាប់គុណអ្នកម៉ែ ដែលលោកមើលថែថូនរក្សា
លោកលះបង់ទាំងចិត្តកាយា មានធម៌មេត្តាត្រាប្រណី។
២.ដឹងថាមានផ្ទៃម៉ែសប្បាយ ខិតខំថែកាយគ្មានសល់អ្វី
ទោះកូននោះជាប្រុសឬស្រី រីករាយឥតបីពន់ប្រមាណ។
៣.ពេលកូនកើតមកម្តាយអរភ័យ ខ្លាចតែក្សិនក្ស័យខានជួបប្រាន
ខ្លាចខានជួបមុខកូនកល្យាណ ឃើញភ្លាមប្រៀបបានឋានសួគ៌ា។
៤.រូបកូននៅតូចម៉ែបីបម បំពេរថ្នាក់ថ្នមកូនស្ងួនភ្ងា
អានិតមេត្តាគ្រប់វេលា ធ្វើអោយពុំងារបានល្ហើល្ហើយ។
៥.ពេលមានជំងឺម៉ែភ័យណាស់ ទៅបែរបន់ព្រះណាលោកអើយ
ជួយអោយកូនស្ងួនបានធូរស្បើយ អោយកូនត្រាណត្រីយចាកទុក្ខា។
៦.ពេលដែលនឹមនួនស្ងួនដឹងក្តី មើលគិតលកលៃអោយសិក្សា
ក្រេបយកចំនេះល្ឥថ្លៃថ្លា ដើម្បីអនាគតបវរ។
៧.រូបកូនធ្វើខុសម៉ែប្រដៅ អោយស្ងួនពាលពៅសាងតែល្ឥ
ចេះយល់ចេះជួយអ្នកក្រីក្រ មានចិត្តស្មោះសរល្ឥប្រណី។
៨.ចេះស្រលាញ់អាណិតមេត្តា ឬកពារាបសាទើបថ្លាថ្លៃ
អោយចេះស្រលាញ់ជាតិទឹកដី ទើបកូនចរណៃជួបជ័យា។
៩.អ្នកម្តាយមានគុណធំធេងណាស់ ត្រចង់ត្រចេះដូចចន្ទ្រា
ដែលចាំងជះលើពសុធា មិនអាចគណនាគុណអ្នកម៉ែ។ដោយទុយ សុខា