photo promote.jpg

ប្រាសាទជប់ពល

            ប្រាសាទជប់ពលមានទីតាំងស្ថិតនៅក្នុងវត្តបារាយណ៍ ភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូន ដែវ ខេត្តតាកែវ ចម្ងាយ៣,៥គ. ភាគឥសាន្តនៃទីរួមខេត្តតាកែវ។ រមណីដ្ឋាននេះគឺជាបុរាណដ្ឋាន ដែលគួរជាទីចាប់អារម្មណ៍ ដែលមានប្រាសាទជប់ពល គូទឹក ទន្លេអុំ បារាយណ៍ជាដើម។
            សព្វថ្ងៃនេះ នៅមានសល់ប្រាសាទបុរាណតូចមួយ ដែលមានរាងការ៉េបួនជ្រុង ដោយជ្រុង នីមួយៗមានប្រវែង៧ម កម្ពស់ប្រមាណ១៣ម ធ្វើអំពីឥដ្ឋ ដែលសព្វថ្ងៃនេះ គេឃើញមាននៅសល់តែ តួប្រាសាទប៉ែកខាងក្រោមប៉ុណ្ណោះ។ នៅជុំវិញប្រាសាទ មានគូទឹកព័ទ្ធជុំវិញដែលមានទំហំ ១៣០មx១៥០ម ប្រកបដោយទឹកថ្លាឆ្វេង។ នៅក្នុងតំបន់នេះមានបុរាណដ្ឋានជាច្រើន ពិសេសប្រព័ន្ធ ធារាសាស្រ្តដែលបុព្វបុរសខ្មែរបានគិតគូរដល់ការងារកសិកម្មជាចម្បង ក្នុងនោះមានស្រះស្រង់មួយ ទំហំ៧មx១០០ម ដែលអ្នកស្រុកនិយមហៅថាទន្លេអុំ។
ប្រាសាទជប់ពល

ប្រាសាទជប់ពលមើលពីចំហៀង

តួប្រាសាទដែលនៅសេសសល់

ទ្វារប្រាសាទ