photo promote.jpg

ទុក្ខជាន់លើទុក្ខ




មាននារីម្នាក់បានទៅពិនិត្យឈាម គ្រូពេទ្យបានប្រាប់នាងថាក្មួយស្រីកើតរោគថ្លើម នាងតក់ស្លុត​យ៉ាងខ្លាំង។ នាងបានជំរាបលាលោកគ្រូពេទ្យហើយ ក៏បានជិះម៉ូតូត្រលប់មកវិញទាំងអារម្មណ៍រវើរវាយ ស្រាប់តែទៅប៉ះនឹងមីងម្នាក់ ដែលកំពុងដើរឆ្លងថ្នល់ ។ នាងភ្ញាក់ស្មារតីខំចាប់ហ្រ្វាំងម៉ូតូយ៉ាងខ្លាំង បណ្តាលឲ្យដួលម៉ូតូខ្លួនឯងដាច់រលាត់ច្រើនកន្លែង ប៉ុន្តែមីងនោះរបួសតែបន្តិចបន្តួចទេ។ មីងនោះ គាត់បានជួយរុំរបួសឲ្យនាង ទាំងឈាមខ្លួនហូរតក់ៗ។ នាងពោលៈ
-មីង មីង អត់ខឹងនឹងខ្ញុំទេរឺ? ហើយថែមទាំងជួយរុំរបួសឲ្យខ្ញុំទៀត?
-មីងអត់ខឹងទេ មនុស្សយើងត្រូវចេះជួយគ្នាអញ្ចឹងហើយ...
ស្រាប់តែពេលនោះនាងភ្ញាក់ព្រើត រួចលាន់មាត់ថាៈ
            -ហាស..ស្លាប់ហើយអ្នកមីង ប្រាកដជាឆ្លងរោគថ្លើមពីខ្ញុំហើយ ព្រោះខ្ញុំមានជំងឺថ្លើម...។
            -មីងមិនខ្លាចឆ្លងទេក្មួយ មីងគ្រាន់តែចង់ធ្វើបុណ្យឲ្យបានច្រើន ព្រោះអម្បាញ់មិញ លោកគ្រូពេទ្យប្រាប់មីងថា ជំងឺអេដស៍របស់មីងឈានដល់ដំណាក់កាលចុងក្រោយហើយ...។
            -ពុទ្ធោ...ស្លាប់ហើយខ្ញុំ...!

ដោយសន ផារី